KSNEWS

KSNEWS

ទីតាំងបង្កប់ល្បែងស៊ីសង ចំនួន០៧ទីតាំង ដែលលបលួចបើកល្មើសវិធានការរដ្ឋបាលត្រូវបានអាជ្ញាធរខណ្ឌដូនពេញចុះបង្ក្រាប










ភ្នំពេញ៖  លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយ លោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងចម្រុះ ចុះបង្ក្រាបល្បែងស៊ីសងសុខច្បាប់ តាមប្រព័ន្ធអ៉ីនធើណេត បានចំនួន០៧ទីតាំង ដែលលបលួចបើកល្មើស និងការណែនាំ របស់រដ្ឋបាលខណ្ឌដូនពេញ ក៏ដូចជា របស់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការរួមគ្នារបង្ការនិងប្រយុទ្ធប្រឆាំង និងជម្ងឺ Covid-19 ក្នុងប្រទេសកម្ពុជា ដើម្បីឈានដល់ការកាត់ផ្ដាច់ការរីករាលដាល បានជោគជ័យ។


គួបញ្ជាក់ផងដែរនៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែប.សាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ កម្លាំងចម្រុះ ដែលដឹកនាំដោយលោក ម៉ុក ច័ន្ទករុណា អភិបាលរងខណ្ឌដូនពេញ បានចុះបង្ក្រាប ទីតាំងអ៉ិនធើណែត បង្កប់ល្បែងស៉ីសង ប្រមូលផ្ដុំមនុស្សច្រើនបានចំនួន០៧ទីតាំង រួមមាន : 

១-ផ្ទះលេខ១៣៥E០ ផ្លូវលេខ១១០ ក្រុម៣៨ ភូមិ៤ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។ 

២-ផ្ទះលេខ៤១CE១ ផ្លូវលេខ១៥៤ ភូមិ៧ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។

៣-តូបលេខ៧ ផ្លូវលេខ១៥៤កែងផ្លូវលេខ៥ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។ 

៤- ទីតាំងផ្លូវលេខ៥ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ ។ 

៥- ផ្ទះលេខ៤៩ ផ្លូវលេខ៥១ ភូមិ៣ សង្កាត់សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។ 

៦-ផ្ទះលេខ១៥៦ ផ្លូវលេខ៨០ ភូមិ២២ សង្កាត់សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ 

៧-ផ្ទះលេខ៤៣ ផ្លូវលេខ៨៦ ភូមិ៧ សង្កាត់សង្កាត់ស្រះចក ខណ្ឌដូនពេញ ។ 

មន្រ្តីជំនាញបានបញ្ជាក់ផងដែរថាទីតាំងទាំងនេះ បើកដំណើរការ ដោយបិទទ្វារផ្ទះ មិនប្រើប្រាស់កំព្យូទ័រ អនុញ្ញាតអោយអ្នកចូលចាក់ បញ្ចូលលុយក្នុងអាខោនរួចគឺត្រូវចាក់ចេញពីផ្ទះ រួចចាក់សោរវិញ ដោយបញ្ជូលលុយរួចលេង ស៊ីសង លុយ តាមទូរស័ព្ទ  


ក្រោយបញ្ចប់ប្រតិបត្តិការ កម្លាំងរដ្ឋបាលខណ្ឌបានសម្រេចបិទអាជីវកម្មទីតាំងទាំងអស់ជាស្ថានពរ ក្នុងករណីម្ចាស់ទីតាំងមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលខណ្ឌនោះទេ រដ្ឋបាលខណ្ឌនិងអនុវត្តវិធានការរដ្ឋបាលយ៉ាងមុឺងម៉ាត់ ដោយធ្វើការឃាត់ខ្លួន មនុស្សបញ្ជូនទៅអធិការនគបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ៕

Post a Comment

0 Comments