KSNEWS

KSNEWS

អាជ្ញាធរខណ្ឌដូនពេញបន្តចុះរៀបចំសណ្ដាប់ធ្នាប់ ក្នុងមូលដ្ឋានជាប្រចាំ និងចាប់រថយន្តចតគ្មានសណ្ដាប់ធ្នាប់











ភ្នំពេញ៖ ដោយមានការណែនាំពីលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌ អាជ្ញាធរខណ្ឌដូនពេញ បានបន្តចុះរៀបចំសណ្ដាប់ធ្នាប់ចុះជាប្រចាំ ឲ្យមាន របៀបរៀបរយសន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ បរិស្ថាន អនាម័យ ដើម្បីលើកសោភ័ណភាពទីក្រុង កាត់បន្ថយការកកស្ទះចរាចរណ៍ និងរក្សាចិញ្ជើមផ្លូវទុកសម្រាប់ អ្នកដំណើរថ្មើជើង ឬជនពិការភាព ធ្វើដំណើរ។


ជាក់ស្ដែងនៅ ថ្ងៃអង្គារ ទី២៩ ខែមិថុនា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក​ សុខ​ ពេញវុធ អភិបាល​ នៃគណៈអភិបាលខណ្ឌដូនពេញ​  បានចាត់អោយចាត់អោយលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌ លោក គីម វុត្ថា ប្រធានផ្នែកប្រជាការពារខណ្ឌដឹកនាំកម្លាំងសណ្ដាប់ធ្នាប់ខណ្ឌចុះរៀបចំ សណ្តាប់ធ្នាប់តាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌដូនពេញមាន មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវជាតិលេខ៥ ផ្លូវលេខ១៣ ផ្លូវលេខ១៤៤ បានស្ទូចរថយន្តចតឥតសណ្តាប់ធ្នាប់យកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌដូនពេញចំនួន០២ គ្រឿង និងចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងបានចំនួន ០៣គ្រឿង ឃាត់រថយន្តធន់ធំ ចំនួន ០៤គ្រឿង ចាប់ម៉ូតូចតឥតសណ្តាប់ធ្នាប់យកមករក្សាទុកនៅសាលាខណ្ឌដូនពេញបានចំនួន ១១គ្រឿង រទេះលក់ដូរ ០២គ្រឿង ម៉ូតូរ៉ឺម៉កកង់បីឥណ្ឌាចំនួន ២៥គ្រឿង ថែមទាំងបានចុះផ្សព្វផ្សាយណែនាំលុបបំបាត់ផ្សារក្រមួន និងមិនឱ្យមានការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។

ជាមួយគ្នានោះដែរ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញបានបន្តចុះប្រមូលសំរាមចេញខុសម៉ោង និងបាញ់ទឹកលាងសម្អាតតាមដេប៉ូសំរាមបណ្តោះអាសន្ន តាមសួនច្បារមុខព្រះបរមរាជវាំង រហូតដល់ផ្សាររាត្រី សួនលោកតា ក្រម ង៉ុយ ។ 


ជាចុងក្រោយអាជ្ញាធរខណ្ឌសូមសំនូមពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់គ្នាក្នុងមូលដ្ឋានចូលរួម បញ្ចេញសម្រាមអោយទាន់ម៉ោង និងចូលរួមរក្សារចិញ្ជើមផ្លូវសាធារណៈ បញ្ឈប់ការចតរថយន្តឥតសណ្ដាប់ធ្នាប់បន្តទៀត បើដូច្នេះទេ អាជ្ញាធរនឹងធ្វើការស្ទួច ឬចាក់សោរកង់រួច នាំយកមកផាកពិន័យតាមនីតិវិធី៕

Post a Comment

0 Comments