KSNEWS

KSNEWS

អាជ្ញាធរខណ្ឌដូនពេញបានចុះបង្រ្កាប់ក្មេងស្ទាវដែលប្រមូលផ្ដុំគ្នានៅសួនច្បារវត្តបុទមវត្តី ជាច្រើននាក់



















ភ្នំពេញ៖ ដោយយោងស្មារតីកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ និងបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ លោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ លោក ម៉ុក ច័ន្ទករុណា អភិបាលស្តីទី បានដឹកនាំកម្លាំងចម្រុះខណ្ឌ ចុះត្រួតពិនិត្យរដ្ឋបាល និងប្រមូលអ្នកលក់ដូរនៅលើដងផ្លូវធ្វើឲយបាត់បង់សណ្តាប់ធ្នាប់សាធារណៈ និង ក្មេងទំនើង ជួបជុំពពាក់ពពូន ផឹកស៉ី ជក់បារី នៅលើសួនច្បារ  ដែលតែងតែបង្កើតរឿងគ្រប់យ៉ាង ដូច ជារវាយកាប់ចាក់បង្ករបួសស្នាមមានលួចយកសភារៈ លុយកាក់ទៀត ដូចករណីប្លន់នេះឯង និងបានឃាត់ខ្លួន

បានជាច្រើននាក់ និងដកហូតមធ្យោបាយធ្វើដំណើរជាច្រើនគ្រឿងផងដែរ។


ជាក់ស្តែងប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៣យប់ទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវសម្តេចសុធារស លើសួនច្បារវត្តបុទមវត្តី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 


តាមប្រភពពីមន្រ្តីសាលាខណ្ឌដូនពេញបានឲ្យដឹងថា ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងបានធ្វើការឃាត់មនុស្សបាន ៥១នាក់ ស្រី១៧នាក់ ប្រុស ៣៤នាក់ ភេទទី៣ ០១នាក់ សំភារៈ រួមមាន ម៉ូតូ  ១៩គ្រឿង  កង់បី  ០៥គ្រឿង (passapp) យកទៅសាលាខណ្ឌដូនពេញដើម្បីធ្វើការអប់រំ ណែនាំនិងធ្វើកិច្ចសន្យាដោយហៅអាណាព្យាបាលមកទើបឲ្យត្រឡប់ទៅវិញ។ ព្រោះថាក្រុមទាំងនេះ អ្នកខ្វះធ្វើជាអ្នកដឹកជញ្ជូន អ្នកខ្លះទៀតដូចជាគ្មានភារកិច្ចអ្វីនោះទេ បានមកប្រមូលផ្ដុំគ្នា ពពាក់ពពួនគ្នាដាច់យប់មិនចូលផ្ទះបង្កជាភាពអសន្តិសុខ។


គួរបញ្ជាក់ផងដែរនៅវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ មានក្រុមក្មេងស្ទាវមួយក្រុម ប្រដាប់ដោយដុំថ្មនិងដំបងក្រលាស់ បានព្រួតគ្នាវាយទៅលើយុវជន និងយុវតី បណ្តាលឲ្យរងរបួសធ្ងន់ស្រាល នៅសួនច្បារវត្តបុទមវត្តី ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ  ហេតុការនេះហើយ ដែលបង្កភាពអសន្តិសុខ ហើយពលរដ្ឋបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធគួរមានវិធានការ៕

Post a Comment

0 Comments