KSNEWS

KSNEWS

សមត្ថកិច្ចប៉ុស្តិ៍ច្បារអំពៅ ២ ឃាត់ខ្លួនជនសង្ស័យ ៣នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាអចិន្ត្រៃយ៍








ភ្នំពេញ: កម្លាំងនគរបាលប៉ុស្តិ៍ច្បារអំពៅ២ នៃអធិការខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យចំនួន 3នាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ជាអចិន្ត្រៃយ៍ នៅតំបន់ បាយក្តាំង។


ហេតិការណ៍នេះកើតឡើងកាលពីវេលាម៉ោង 02និង30នាទីថ្ងៃទី29 ខែសីហា ឆ្នាំ2022 ចំណុចមុខផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិដេីមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។


ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមាន 1. ឈ្មោះ គុំ ភឿង ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ , 2. ឈ្មោះ អន ចាន់ធូ ភេទប្រុស អាយុ៥០ ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ,ទី 3.ឈ្មោះ ហង្ស ចាន់ ភេទប្រុស អាយុ១៨ ឆ្នាំ ជនជាតិខ្មែរ ជនសង្ស័យទាំង៣នាក់ មានមុខរបរ និង ស្នាក់នៅមិនពិតប្រាកដ


លោកវរសេនីយ៍ត្រី អ៊ុំ រតនា នាយប៉ុស្តិ៍នគរបាលច្បារអំពៅ២ បានឲ្យដឹងថាដោយអនុវត្តន៍តាមបទបញ្ជាពីលោក វរះសេនីយឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ ដូចនេះហើយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានបើកការស្រាវជ្រាវបង្ក្ត្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះគ្មានលេខ ផ្លូវ៣៦៩ ភូមិដេីមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលជាតំបន់ក្តៅ រហូតឃាត់ខ្លួនជនសង្ស័យ 3នាក់ រួមនិង ក្រាមប្រភេទពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ០២កញ្ចប់ តូច


បច្ចុប្បន្នជនសង្ស័យទាំង 03នាក់ រួមនិងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ច ឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមនីតិវិធី៕

Post a Comment

0 Comments