KSNEWS

KSNEWS

គ្រួសារជនរងគ្រោះដែលស្លាប់ដោយគ្រោះអគ្គីភ័យចំនួន ០៤នាក់ បានទទួលថវិកា និង ក្តារម្ឈូស ពីសំណាក់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ តាមរយៈ លោកអភិបាលខណ្ឌដូនពេញ



ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នាំយកបច្ច័យ និង ក្តារមឈូសចំនួន ០៤ ជាការចូលរួមរំលែកមរណទុក្ខរបស់ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ  ជាមួយក្រុមគ្រួសារសពប្រជាពលរដ្ឋរងគ្រោះចំនួន ០៤នាក់ ដែលបានបាត់បង់ជីវិត ក្នុងឧបទ្ទវហេតុគ្រោះអគ្គីភ័យ នៅវេលាម៉ោង ០៤និង៣០នាទី យប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅផ្លូវលេខ២០០ ចំន្លោះផ្លូវលេខ៦៣និងផ្លូវលេខ៥១ សង្កាត់បឹងរាំង ខណ្ឌដូនពេញ


ស្ថិតក្នុងស្ថានភាពដ៏សោកសង្រេងនេះ លោក អភិបាល បានប្រគល់ថវិកាចំនួន ១លានរៀល និងក្តារម្ឈូសចំនួន០៤  សរុបថវិកាចំនួន ៧លានរៀល ជូនដល់គ្រួសារសពនីមួយៗ ដើម្បីចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារសព និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។


ក្រុមគ្រួសារសពទាំង៤ ក៏បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងរកអ្វីមកប្រៀបផ្ទឹមមិនបានឡើយចំពោះទឹកចិត្ត សណ្តោសប្រណី ប្រកបដោយសប្បុរសធម៌របស់ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅពេលដែលពួកគាត់ជួបទុក្ខលំបាក។ 


ក្រោយពីបានទទួលនូវបច្ច័យនិងក្តារមកឈូសរួច តំណាងក្រុមគ្រួសារសពទាំង០៤នាក់ បានគោរពជូនពរ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ និងក្រុមការងារ ទាំងអស់ សូមទទួលបាននូវជោគជ័យគ្រប់ភារកិច្ច ឈ្នះអស់មារសត្រូវ និងសុខភាពល្អបរិបូរណ៍ ព្រមទាំងជៀសផុតពីជម្ងឺកាចសាហាវទាំងពួង កុំបីឃ្លៀងឃ្លាតឡើយ៕











Post a Comment

0 Comments