KSNEWS

KSNEWS

បុរសជនជាតិបរទេសម្នាក់រងរបួសធ្ងន់បន្ទាប់ពីមានករណីហិងហង្សារហូតដល់ផ្ទុះអាវុធជាង១០គ្រាប់



ភ្នំពេញ៖មានករណីបាញ់គ្នាបណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ធ្ងរបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។ហេតុការនេះបានកើតឡើងនៅវេលាម៉ោង  ព្រឹកថ្ងៃទី ០៤ខែមេសាឆ្នាំ ២០២២ នៅចំណុចខុនដូមួយកន្លែងក្បែរអតីតខារ៉ាអូខេអ៊ិចធូ តាមបណ្ដោយផ្លូវលេខ ៥៥ កែងផ្លូវលេខ ២២២ មូលដ្ឋានសង្កាត់បឹងរាំង ខណ្ឌដូនពេញ។ 


តាមប្រភពព័ត៌មានបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានក្រុមជនសង្ស័យមួយក្រុមដែលជាជនជាតិបរទេសជាមួយជនរងគ្រោះចុះពខុនដូ ជាមួយដោយមានការឈ្លោះប្រកែកគ្នា ពេលនោះជនរងគ្រោះនិងជនសង្ស័យបានប្រតាយប្រតប់គ្នារហូតឈានដល់ផ្ទុះអាវុធជាង១០គ្រាប់បណ្ដាលឱ្យជនរងគ្រោះរងរបួសធ្ងន់រួចក្រុមជនសង្ស័យបានឡើងជិះរថយន្តមួយគ្រឿងម៉ាកសូដេសមិនចាំស្លាកលេខគេចខ្លួនចេញពីកន្លែងកើតហេតុតែម្ដង។ 


ភ្លាមៗនោះបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុដោយជនរងគ្រោះកំពុងរងរបួសធ្ងន់បានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែតដើម្បីសង្គ្រោះបន្ទាន់។ក្រោយមកទីតាំងកន្លែងកើតហេតុត្រូវបានកម្លាំងសមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញក៏ដូចជាកម្លាំងនគរបាលព្រហ្មទណ្ឌព័ទ្ធទីតាំងដើម្បីពិនិត្យធ្វើការជ្រាវស្វែងរកក្រុមជនសង្ស័យមកផ្តន្ទាទោសតាមនីតិវិធី៕









Post a Comment

0 Comments