KSNEWS

KSNEWS

អភិបាលខណ្ឌដូនពេញ សំណេះសំណាលជាមួយកងកម្លាំងប្រជាការពារខណ្ឌ








ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ នៅសាលាខណ្ឌដូនពេញ បានរៀបចំពិធីសំណេះសំណាលជាមួយកងកម្លាំងប្រជាការពារខណ្ឌ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការចូលរួមពីលោក អភិបាលរងទទួលបន្ទុក, លោកនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន អនាម័យ និងបរិស្ថានខណ្ឌ និងមន្ត្រីក្រោមឱវាទទាំងអស់ សរុបចំនួន ៩៥នាក់ ។


ក្នុងពិធីសំណេះសំណាលនេះ លោកអភិបាល បានធ្វើការកោតសសើរដល់កម្លាំងប្រជាការពារខណ្ឌ ក៏ដូចជាកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំងមូល ដែលបានលះបង់កម្លាំងកាយចិត្តបម្រើការងារជូនអង្គភាពរដ្ឋបាលខណ្ឌ ជាពិសេសបម្រើផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ ភៀវទេសចរណ៍ជាតិ អន្តរជាតិ បានយ៉ាងល្អប្រសើរ  លោកអភិបាល ក៏បានណែនាំ និងផ្តាំផ្ញើ ព្រមទាំងដាក់ចេញនូវផែនការចាំបាច់ផ្សេងៗ ទៅដល់កងកម្លាំងទាំងអស់អោយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តន៏ការងារទៅតាមបទបញ្ជាអោយបានល្អ ដើម្បីថែររក្សាអោយបានដាច់ខាតនូវសុខសន្តិភាព ស្ថេរភាពសង្គម សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ ជូនប្រជាពលរដ្ឋទូទៅ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ ។


បន្ទាប់ពីបញ្ចប់ពិធី លោកអភិបាល បានឧត្ថម្ភថវិកាដល់ កម្លាំងប្រជាការពារខណ្ឌចំនួន ៨៥នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកាចំនួន ៥០,០០០៛ -៦០,០០០ ៛និង ១០០,០០០  ៛ ដោយកំណត់តាមផ្នែកនីមួយ  ។ ដោយឡែក លោកអភិបាល បានឧត្ថម្ភដល់៖

- ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខណ្ឌសរុបចំនួន១២៨ នាក់ សរុបថវិកាចំនួន ១២,៩០០,០០០៛ ។

- អង្គភាពអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចំនួន ៥,០០០,០០០៛ និងភេសជ្ជៈ៥០កេស  ។

- ឧបត្ថម្ភអង្គភាពមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំនួន ៤,០០០,០០០៛ និងភេសជ្ជៈ៥០កេស។





Post a Comment

0 Comments