KSNEWS

KSNEWS

ល្បែងស៊ីសងហ្គេមបាញ់ត្រីរបស់លោក រឿន កំពុងដំណើរការរលូនក្រោមម្លប់ដ៏ត្រជាក់របស់សមត្ថកិច្ចខណ្ឌចំការមន!!!


ចាប់ហើយលែងវិញចឹងសោះ គឺហ្គេមបាញ់ត្រីដែលជាល្បែងស៊ីសងមួយកន្លែងមិនតិចជាង៨ទូ (ឬ៨ម៉ាស៊ីន) របស់លោក រឿន ដែលស្ថិតនៅក្បែរភ្នែកអធិការដ្ឋាននគរបាលខណ្ឌចំការមនតែម្ដង , មិនតែប៉ុណ្ណោះ ថែមទាំងបង្ក្រាបមិនដកហូតវត្ថុតាងទៀតផង … បានប្រហែល១ម៉ោង ស្រាប់តែឱ្យម្ចាស់បើកវិញ … គ្រាន់ចេញក្រឡាសាមក ធ្វើឱ្យគេដឹងដល់ពោះវៀនបត់ចន្ទាសទៅហើយ ឱមហាសមត្ថកិច្ចខណ្ឌចំការមនអឺយ!!!
សូមបញ្ជាក់ថា ទីតាំងហ្គេមបាញ់ត្រីដែលជាល្បែងស៊ីសងរបស់លោក រឿន ដុះស្លែមួយកន្លែងនេះ នៅខាងជើងក្បែរអធិការដ្ឋានខណ្ឌចំកាមន ត្រង់ចំណុច ផ្ទះលេខ ២៣ នៅរបងទ្វារមានសរសេរអក្ស R.R.R ផ្លូវលេខ៩៧ សង្កាត់ផ្សារដើមថ្កូវ។ ទីតាំងហ្គេមបាញ់ត្រីនេះ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវ ចុះបង្ក្រាបកាលពីវេលាម៉ោង១ និង២០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩ , ប៉ុន្តែ បានប្រហែលតែ១ម៉ោងប៉ុណ្ណោះ ទីតាំងហ្គេមបាញ់ត្រីដែលមានមិនតិចជាង៨ទូ ក៏បានបើកដំណើរការឡើងវិញ។ នៅក្នុងទីតាំងហ្គេមនេះ មានមេការ បុគ្គលិក និងអ្នកលេង៨នាក់ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅស្នាក់ការប៉ុស្តិ៍ ប៉ុន្តែមិនបានប៉ុន្មានម៉ោងផងក៏ដោះលែងវិញ … ទីតាំងហ្គេមបាញ់ត្រីល្បែងស៊ីសងដែលសង្គមស្អប់ខ្ពើមរបស់លោករឿននេះ ពិតជាខ្លាំងមែន … មិនដឹងថា សមត្ថកិច្ចទៅមិនរួច ឬក៏ត្រូវថ្នាំសណ្ដំនោះទេ?!!
សកម្មភាពនេះធ្វើឱ្យសមត្ថកិច្ចដូចគ្នាហួសចិត្ត និងត្រូវបានប្រជាពលរដ្ឋរិះគន់ថា តើ ឯណាទៅភូមិ សង្កាត់មានសុវត្តិភាពនោះ? នៅពេលបើកដំណើរការឡើងវិញ ម្ចាស់ហ្គេមល្បែងស៊ីសងបាញ់ត្រីនេះ បានដើរអួតប្រាប់អ្នកញៀនហ្គេមថា ទីតាំងហ្គេមបាញ់ត្រីរបស់ខ្លួន គ្មាននណាហ៊ានបង្ក្រាបឡើយ ព្រោះខ្លួនបានរត់ការបង់ខែជូនសមត្ថកិច្ច និងអាជ្ញាធរអស់ហើយ … ដឹងតែពីលេងឱ្យសប្បាយទៅ កុំព្រួយ !!! ចំណែកកម្លាំងនគរបាលប៉ុស្តិ៍ផ្សារដើមថ្កូវវិញ ច្បាស់ជាទទួលបានលាភធំហើយ បើមិនដូច្នេះទេ ម៉េចដោះលែងម៉ាស៊ីនហ្គេម និងមនុស្សដែលឃាត់ខ្លួននោះកើត?!! បានជាប្រជាពលរដ្ឋរិះគន់បែបនេះ ព្រោះថា ឃាត់ខ្លួនមនុស្ស៨នាក់ ទាំងមេការ បុគ្គលិក និងអ្នកញៀនល្បែង ព្រមទាំងម៉ាស៊ីនហ្គេមមួយចំនួនផង ស្រាប់តែបានប្រហែលមួយម៉ោង ក៏ដោះលែងវិញ … យី !.. សមត្ថកិច្ចប៉ុស្ដិ៍ផ្សារដើមថ្កូវចេះហួស!!! (មានវត្ថុតាងទូហ្គេមបាញ់ត្រីចំនួន២គ្រឿង និងសម្ភារផ្សេងៗមិនបានដកហូត)។
មកដល់ពេលនេះ ហ្គេមបាញ់ត្រីដែលជាល្បែងស៊ីសងបែបម៉ាស៊ីនរបស់លោក រឿន កំពុងដំណើរការយ៉ាងរលូនក្រោមម្លប់ដ៏ត្រជាក់ត្រជំរបស់សមត្ថកិច្ចប៉ុស្ដិ៍ផ្សារដើមថ្កូវ និងខណ្ឌចំការមន៕





Post a Comment

0 Comments