KSNEWS

KSNEWS

អាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ ដែលលួចបើកមិនគោរពតាមសេចក្ដីសម្រេចរបស់សាលារាជធានីភ្នំពេញ





ភ្នំពេញ៖ លោក សុខ ពេញវុធ ប្រធានគណៈបញ្ជាការឯកភាព និងជាអភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បាមដាក់បទបញ្ជា និងបែងចែកជា ២ក្រុម ដោយចាត់អោយ លោក​ ចាន់​ គន្ថេត​ និង លោក យស់ យុទ្ធី អភិបាលរងខណ្ឌ បានចុះអនុវត្តវិធានការរដ្ឋបាលធ្វើកំណត់ហេតុបិទទីតាំង​ចំនួន០៤ ជាបណ្តោះអាសន្ន ដែលបានលើ្មសពីគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ក្នុងអំឡុងពេលអនុវត្តវិធានការបណ្ដោះអាសន្នដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជម្ងឺកូវីដ-១៩។


ជាក់ស្ដែង វេលា ម៉ោង០៣និង ៣០នាទី ដល់ម៉ោង០៦និង ៣០នាទីយប់ នៅ​ថ្ងៃសុក្រ ១២រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ​ដឹកនាំដោយ លោក​ ចាន់​ គន្ថេត​ អភិបាលរងខណ្ឌ បានដឹកនាំចុះអនុវត្តវិធានការរដ្ឋបាលធ្វើកំណត់ហេតុបិទទីតាំង​ចំនួន០២ ជាបណ្តោះអាសន្ន ដែលបានលើ្មសពីគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ 

     ទីតាំងទី១-ហាងកាហ្វេយីហោឈ្មោះ ស្រីឡែន កាហ្វេធម្មជាតិ​ ស្ថិតនៅផ្ទះលេខ៨៤ ផ្លូវលេខ៧០ ភូមិ១៩ សង្កាត់ស្រះចក មានការប្រមូលផ្តុំគ្នាមនុស្សច្រើន​ រដ្ឋបាលខណ្ឌបានធ្វើកំណត់ហេតុបិទទីតាំងនេះជាបណ្តោះអាសន្ន។ 

      ទីតាំងទី២-ហាងកាហ្វេ​ប្រេន រតនៈវិសាល ស្ថិតនៅផ្ទះលេខ១០៥ ផ្លូវ៨៦ ភូមិ២២ សង្កាត់ស្រះចក មានលួចលាក់បើកល្បែងស៊ីសងតាមអ៉ិនធើណេត និងមានការប្រមូលផ្តុំមនុស្សច្រើន​ ដូចនេះរដ្ឋបាលខណ្ឌបានធ្វើកំណត់ហេតុបិទទីតាំងនេះ ហើយបានដកហូតសម្ភារៈមួយចំនួនមាន÷ តុ​០៣​ កៅអី១០ និងទូរទស្សន៍០១។














និងការងារដឹកនាំដោយ លោក​ យស យុទ្ធី  អភិបាលរងខណ្ឌចុះអនុវត្តវិធានការរដ្ឋបាលធ្វើកំណត់ហេតុបិទទីតាំង​ចំនួន០២ ជាបណ្តោះអាសន្នផងដែរ ដែលបានលើ្មសពីគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ 


ទីតាំងទី១-ចុះបង្ក្រាប ទីតាំងល្បែងស៊ីសង តាមប្រព័ន្ធ អ៉ីនធើណេត ខុសច្បាប់ ស្ថិតនៅ ផ្ទះលេខ៥២E0 ផ្លូវលេខ ១៤៤ សង្កាត់ផ្សារកណ្តាលទី១ បានធ្វើកំណត់ហេតុបិទទីតាំង ដកហូតកុំព្យូទ័រ ចំនួន១២គ្រឿង និងបានឃាត់ខ្លួនមនុស្សចំនួន០៤ នាក់ បញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។


ទីតាំងទី២-បានចុះអប់រំណែនាំ ទីតាំងសង្ស័យកត់ឆ្នោត ខុសច្បាប់ ចំនួន០១ទីតាំង នៅផ្ទះគ្មានលេខ ផ្លូវលេខ៥ សង្កាត់ផ្សារកណ្ដាលទី១ បានធ្វើកំណត់ហេតុ អប់រំណែនាំ ម្ចាស់ទីតាំង ហាមប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ ក្នុងករណីមានប្រព្រឹត្ត បទល្មើស អជ្ញាធរ និង បិទទីតាំង ឃាត់ខ្លួនមនុស្សបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ។

Post a Comment

0 Comments