KSNEWS

KSNEWS

អាជ្ញាធរខណ្ឌដូនពេញបន្តចុះត្រួតពិនិត្យ អាជីវកម្ម ភោជនីយដ្ឋាន ដែលមានបើកនាពេលរាត្រី ល្មើសបម្រាម



ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាលនៃគណះអភិបាលខណ្ឌដូនពេញ បានដឹកនាំកម្លាំង គណបញ្ជាការឯកភាព ខណ្ឌចុះត្រួតពិនិត្យ និង បង្ក្រាបទីតាំង ក្លឹបកំសាន្តបារបារាំង និងអាជីវកម្មផ្សេងទៀតដែលល្មើសនឹងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

   

ជាក់ស្ដែងនៅវេលាម៉ោង០៨យប់ ដល់ម៉ោង ១១យប់ ថ្ងៃព្រហស្បតិ៍ ៨ រោច ខែជេស្ធ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាលនៃគណ:អភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំកម្លាំង គណបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះអនុវត្តសេចក្តីសម្រេចលេខ១២១/២១ស.ស.រ របស់សាលារាជធានីភ្នំពេញដល់ម្ចាស់អាជីវកម្មក្នុងមូលដ្ឋានក្នុងសង្កាត់ទាំង១១ ស្តីពីការផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារ មុខរបរ ឬអាជីវកម្មដែលមានហានិភ័យខ្ពស់នៃការឆ្លងជំងឺកូវីដ១៩ និងការជួបជុំមនុស្សមិនឱ្យលើស១៥នាក់ចាប់ពីម៉ោងសូន្យថ្ងៃទី០៣ ខែមិថុនារហូតដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១។


ជាចុងក្រោយ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ សូមអំពាវនាវដល់ បងប្អូនប្រកបអាជីវកម្ម ក៏ដូចបងប្អូនប្រជាពលរដ្ឋ ទាំងអស់ សូមចូលរួមគោរពរតាមវិធានការរបស់ក្រសួងសុខាភិបាល និង៣កុំ ៣ការពារ របស់រដ្ឋាភិបាល ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការរីករាលដាលនូវជម្ងឺ covid-19 ក្នុងសហគមន៍ 20 កុម្ភះបានជោគជ័យក្នុងពេលដ៏ខ្លីខាងមុខនេះ៕ ដោយ៖ សហការី













Post a Comment

0 Comments