KSNEWS

KSNEWS

ម្ចាស់ដី ទំនាស់ មានប្រតិកម្ម ទៅលោក ព្រំ បូរ រំលោភលើ ដីការសម្រេច រក្សាការពារ របស់តុលាការដំបូងរាជធានីភ្នំពេញ




ភ្នំពេញ៖ ម្ចាស់ដីទំនាស់និងក្រុមគ្រួសារបានមានប្រតិកម្មនិងធ្វើការតវ៉ា ចំពោះសកម្មភាពរបស់ លោក ព្រំ បូរ ដែលជាភាគី ទំនាស់បានបន្តសាងសង់ នៅលើដីទំនាស់ ដោយរំលោភលើដីការសម្រេច រក្សាការពារ របស់សាលាដំបូងរាជធានីភ្នំពេញ។


ការតវ៉ានេះបានផ្ទុះឡើងកាលពីវេលាម៉ោង១២ ថ្ងៃត្រង់ទី ០៤ ខែ មិថុនា ឆ្នាំ ២០២១ នៅចំណុច ដីទំនាស់ ក្នុងភូមិទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


លោក លាង តាំង ភេទប្រុសអាយុ ៦៥ឆ្នាំ មានលំនៅផ្ទះលេខ ១៨១ E0ផ្លូវលេខ ៥៩៨ ភូមិ ទំនប់ សង្កាត់ភ្នំពេញថ្មី ដែលជាម្ចាស់ដីក្នុងរឿងទំទាស់ បានអោយដឹងថា លោក ព្រំ បូរ ដែល ដែលជាភាគីម្ខាងទៀត បានបន្ត សាងសង់លើដីទំនាស់ ទាំងរំលោភ បំពាន លើដីការសម្រេចរក្សាការពារ លេខ ៥៦«».រចុះថ្ងៃទី១១ខែ កុម្ភះ ឆ្នាំ ២០១៩ របស់សាលាដំបូង រាជធានីភ្នំពេញដែលបានសម្រេចហាមឃាត់មិនអោយ ភាគីណាមួយធ្វើសកម្មភាពឡើយ តែលោកព្រំ បូរ មិនបានគោរពតាមដីការរបស់តុលាការឡើយ បានលួចសាងសង់របងថ្ម រៀបឥដ្ឋ រំកិល បង្គោល ព្រំដីក្នុងដីទំនាស់ ដែល ស្ថិតនៅ ក្នុងភូមិ ទំនប់សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។


លោក លាង តាំង បានបន្តអោយដឹងទៀតថា លោកបានទិញនេះ ដីទំហំ៥០ម៉ែត្រគុណ៧០ម៉ែត្រ ពីឈ្មោះ ហម បាន និងប្រពន្ធឈ្មោះឡុង រដ្ឋាតាំងពីឆ្នាំ១៩៩២មកម្លេះ  នៅឆ្នាំ ២០១៥ ឈ្មោះ ព្រំ បូរនិងប្រពន្ធឈ្មោះ ហេង អៃងីម បានចាក់ដី បោះបង្គោលរំលោភយក ផ្នែកខាងមុខ ទំហំ៩.៤៥ម៉ែត្រ និងផ្នែកខាងក្រោយ ទំហំ ទទឹង៧.៣៦ម៉ែត្រ ចាប់ពី ពេលនោះមក ក៏មានការប្តឹងផ្តល់គ្នាម្តងហើយ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញចេញដីការសម្រេច រក្សាការពារ ហាមឃាត់ភាគីទំនាស់ទាំង២ ប៉ះពាល់សាងសង់លើដីទំនាស់ នេះតែត្រូបានភាគី លោកព្រំ បូរ នៅតែបន្តសាងសង់ រំលោភលើ ដីការរហូតមក 


ជាចុងក្រោយ លោក លាង តាំង បានសំណូមពរដល់អាជ្ញាធរ ពាក់ព័ន្ធមេត្តាជួយ អន្តរាគមន៍ ហាមឃាត់ លោក ព្រំ បូរ សាងសង់លើដីទំនាស់ រងចាំ សាលាដំបូងរាជធានីភ្នំពេញបន្តនីតីវិធី និងសម្រេចជាមុនសិន៕



















Post a Comment

0 Comments