KSNEWS

KSNEWS

ប្រជាពលរដ្ឋ ចំនួនជាង៦០គ្រួសារទៀត នៅក្នុងសង្កាត់ផ្សារដើមគរ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩ អាជ្ញាធរខណ្ឌទួលបន្តចែកជូនស្បៀងអាហារ




ភ្នំពេញ៖ ស្បៀងអាហារដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានអាជ្ញាធរខណ្ឌទួលគោកបន្តយកទៅចែកជូនប្រជាពលរដ្ឋ ចំនួនជាង៦០គ្រួសារទៀត រស់នៅក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដែលទទូលរងគ្រោះ ឬរងផលប៉ះពាល់ធ្ងន់ធ្ងរពីមេរោគកូវីដ-១៩ 



ជាក់ស្ដែងនៅព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ ២០២១នេះ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានប្រគល់អំណោយ ដល់បងប្អូនប្រជាពលរដ្ឋ មានចំនួន៤ភូមិ គឺភូមិ៨ ,  ,១៣និងភូមិ១៤ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក ដោយក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកត្រីទឹកស៊ីអ៊ីវមួយយួរ និងត្រីខ១យួរ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈលោកឃួងស្រេង អភិបាលរាជធានីភ្នំពេញ។



ក្នុងពិធីចែកអំណោយនោះ លោក ឯក ឃុនដឿន ក៏

បានណែនាំអោយបងប្អូនប្រជាពលរដ្ឋ ចូលរួមទប់ស្កាត់ការរីករាលដាលជម្ងឺកូវីដ-១៩ ទាំងអស់គ្នា ដោយត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជូន នូវវិធានរបស់ក្រសួងសុខាភិបាល និងអនុវត្តន៍៣កុំនិង៣ការពារ ដោយហេតុថា យើងមិនបានដឹងថា នរណាម្នាក់មានជម្ងឺកូវីដ-១៩នោះទេ ដូច្នេះយើងត្រូវចូលរួមទប់ស្កាត់ទាំងអស់គ្នា ដើម្បីកាត់ផ្តាច់អោយបាននូវការរីករាលដាលជម្ងឺកូវីដ-១៩ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈអោយបានជោគជ័យ៕








Post a Comment

0 Comments