KSNEWS

KSNEWS

ប្រជាពលរដ្ឋ រស់នៅតាមបន្ទប់ជួលតំបន់ក្រហម ចំនួន២៨៥គ្រួសារ បានទទួលអំណោយ ស្បៀងអាហាររបស់សម្ដេចតេជោ ហ៊ុនសែន



ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បន្តយកចិត្តទុកដាក់ពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋជានិច្ច ជាពិសេសបងប្អូនពលរដ្ឋដែលរស់នៅតំបន់ក្រហម ជាតំបន់បិទខ្ទប់ និងរីករាលដាលខ្លាំងនៅជម្ងឺcovid19 ត្រូវការជំនួយនិងស្បៀងអាហារ។


      ជាក់ស្ដែង នៅរសៀលថ្ងៃទី០៤ ខែឧសភា​ ឆ្នាំ២០២១​ អំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ​​​​ ត្រូវបានប្រគល់ជូនបងប្អូនប្រជាពលរដ្ឋតាមបន្ទប់ជួល​ សរុបចំនួន២៨៥គ្រួសារ នៅភូមិឬស្សីទី៣​ ចំនួន១៥០គ្រួសារ​ នឹងភូមិឬស្សី​ ចំនួន១៣៥គ្រួសារ​ សង្កាត់ស្ទឹងមានជ័យទី២​ ខណ្ឌមានជ័យ​ រាជធានីភ្នំពេញ​ 


     រដ្ឋបាលរាជធានីភ្នំពេញ សូមអោយបងប្អូនប្រជាពលរដ្ឋ ទ្រាំលំបាកក្នុងរយះពេលខ្លីទាំងអស់គ្នា ដើម្បីចូលរួមកាត់ផ្ដាច់ការឆ្លងរីករាលដាលនូវជម្ងឺcovid19 នេះ និងអាចឈានដល់ការបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០កុម្ភះបានជោគជ័យ និងមួយទៀតនោះគឺបងប្អូនពលរដ្ឋទាំងអស់គ្នាត្រូវអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានខ្ចាប់ខ្ចួន៕









Post a Comment

0 Comments