KSNEWS

KSNEWS

គ្រួសារសពដែលស្លាប់ដោយសារជម្ងឺ កូវីដ-១៩ ចំនួន​២១នាក់ បានទទួលថវិកា ពីរាជរដ្ឋាភិបាលកម្ពុជា តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ផ្តល់មកអោយរដ្ឋបាលខណ្ឌដូនពេញ


ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងលោកស្រី បាននាំយក ថវិកាឧបត្ថម្ភរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈ ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រគល់ជូនគ្រួសារសព ដែលស្លាប់ដោយសារកូវីដ-១៩ ចំនួន​២១នាក់ ដោយក្នុង០១គ្រួសារ ទទួលបានថវិកាចំនួន​ ២,០០០,០០០រៀល នៅវេលាម៉ោង១០:០០នាទីព្រឹក ថ្ងៃអាទិត្យ ១០កើត ខែកត្តិក ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១។












ក្នុងឱកាសាលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បាននាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខពីសំណាក់ សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និង ឯកឧត្តមអភិបាលរាជធានីភ្នំពេញ នូវសេចក្តីទុក្ខដ៏ក្រៀមក្រំ សោកស្តាយ និងអាលោះអាល័យជាទីបំផុត និងសូមបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់បងប្អូនប្រជាពលរដ្ឋដែលបានទទួលមរណភាព បានសោយសុខក្នុងទីឋានសុគតិភព។


ជាចុងបញ្ចប់ លោកអភិបាល បានជូនពរដល់ប្រជាពលរដ្ឋជាសាច់ញាតិគ្រួសារសព មានសុខភាបល្អ ជៀសឆ្ងាយពីជំងឺ កូវីដ-១៩ ជាពិសេសចូលរួមអនុវត្ត ៣កុំ៣ការពារ និង២ចូលរួម ឱ្យបានគ្រប់ៗគ្នា៕

Post a Comment

0 Comments