KSNEWS

KSNEWS

ឃាត់ខ្លួនមនុស្សប្រុសស្រី៧នាក់ ក្នុងហាងសាច់អាំង៩៩៩ ដែលសង្ស័យបង្កប់សេវាកម្មផ្លូវភេទ

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនិតិជននៃក្រសួងមហាផ្ទៃ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍នគបាលរដ្ឋបាលស្ទឹងមានជ័យទី៣ ចុះបង្ក្រាបហាងផឹកសុីមួយកន្លែង យីហោ ពន្លឺរស្មីសាច់អាំង៩៩៩ សង្ស័យបង្កប់សេវាកម្មផ្លូវភេទ ឃាត់ខ្លួនអនិតិជនចំនួន៥នាក់ និង ម្ចាស់ហាង២នាក់ប្ដីប្រពន្ធ ។
ការចុះបង្ក្រាបនេះ បានធ្វើឡើងនៅម៉ោង៨៖៣០នាទីយប់ថ្ងៃទី១៨ ខែកុម្ភះ ឆ្នាំ២០២០ នៅតាមបណ្ដោយផ្លូវបុរីសូនី ក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
បច្ចុប្បន្ន ប្ដីប្រពន្ធពីរនាក់ដែលជាម្ចាស់ហាង រួមទាំងនារីជាអនិតិជនចំនួន៥នាក់ ត្រូវបានបញ្ចូនខ្លួនទៅមន្ទីរប្រឆាំងការជួញដូរមនុស្ស និងការពាអនិកជនក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕




Post a Comment

0 Comments