KSNEWS

KSNEWS

ឡានដឹកប្រេងសាំងម៉ាស៊ូតឆ្លងចរន្តភ្លើងឆាប់ឆេះបង្កភាពភ្ញាក់ផ្អើលដល់ពលរដ្ឋ

ខេត្តតាកែវ៖ ឡានដឹកប្រេងសាំង ម៉ាស៊ូត ចែកចាយលក់តាមភូមិ ឃុំ នៅមូលដ្ឋានស្រុកគិរីវង់ ត្រូវបានឆ្លងចរន្តភ្លើង បង្កឲ្យឆាបឆេះសន្ធោសន្ធៅ ស្របពេលកំពុងធ្វើដំណើលើផ្លូវ ។
បើយោងតាមរបាយការណ៍របស់ លោកវរេសនីយ៍ឯក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់ បានឲ្យដឹងថា កាលពីវេលាម៉ោង​ ១៦:៣៥​ នាទី​ ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ មានករណីឆាប់ឆេះរថយន្តដឹកប្រេងសាំង ម៉ាស៊ូត ត្រង់ចំណុច​ ភូមិសុបិណ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ អ្នកបើកបរឈ្មោៈ ជិន ជឿន ភេទ​ ប្រុស​ អាយុ​ ៣៥​ ឆ្នាំ រថយន្តម៉ាក​ ហ៊ីយ៉ាន់ដៃ ពណ៌ស ស្លាកលេខ ភ្នំពេញ ២A-៤៨១០ មានផ្ទុកនៅប្រេងម៉ាស៊ូត ចំនួន​ ៥០​ ប៊ីដុង នឹងប្រេងសាំងចំនួន​ ០២​ ប៊ីដុង​នៅលើរថយន្ត ។
ចំពោះមូលហេតុ នៃការឆាបឆេះនេះ គឺបណ្ដាលមកពីឆ្លងចរន្តភ្លើងអាគុយឡាន។
បន្ទាប់ពីទទួលបានដំណឹងពីពលរដ្ឋកំលាំងសមត្ថកិច្ច ក៏ចុះធ្វើការអន្តរាគមបានភ្លាមៗ គឺបានធ្វើការបាញ់ពន្លត់ដោយប្រើប្រាស់ឡានទឹកអស់ ១ឡាន ហើយចំពោះករណីខាងលើនេះ គឺមិនបណ្ដាលឲ្យមានអ្នកណាម្នាក់រងគ្រោះថ្នាក់ឡើយ៕



Post a Comment

0 Comments