KSNEWS

KSNEWS

រថយន្តធុនធំបើកបុកនិងកិនស្ត្រីម្នាក់ដាច់ខ្លួនជាពីរកំណាត់

ភ្នំពេញ ៖ រថយន្តធុនធំបើកបុកហើយកិនស្ត្រីម្នាក់ដាច់ខ្លួនជាពីរកំណាត់ស្លាប់ភ្លាមមួយរំពេច ខណៈដេលរថយន្ដបើករត់អូសទាំងម៉ូតូជាប់នៅពីក្រោមរាប់រយម៉ែត្រ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និង សមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចេញជួយអន្តរាគមន៍ឃាត់ខ្លួន​តៃកុងរថយន្តបង្កបានភ្លាមៗផងដែរ ។ ហេតុការណ៍ដ៏រន្ធត់នេះកេីតឡើងនៅលេីផ្លូវ២១៧ ស្តុបផ្ទះស្រាបៀរ ទល់មុខច្រកចូលសាលាសង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ​ នាម៉ោង០៩ និង ២០នាទីព្រឹក ថ្ងៃទី១០ ខែកក្តដា​ ឆ្នាំ២០២០ ។

សាកសពស្ដ្រីរងគ្រោះមានឈ្មោះ ថៃ ណា អាយុ៣១ ឆ្នាំមុខរបរ លក់មាន់ ស្នាក់នៅភូមិឬស្សីទី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌ មានជ័យ មានស្រុកកំណើតខេត្ដព្រៃវែង ។ ចំណែកតៃកុងរថយន្ដមានឈ្មោះ សម្បត្ដិ ខុង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បើកបរក្រុម ហ៊ុនត្រាហ្កនសីធី មានស្រុកកំណើតភូមិចាក់ត្រាំង ឃុំក្រវ៉ាញ ស្រុកក្រវ៉ាញ ខេត្តពោធិ៍សាត់ បច្ចប្បន្នស្នាក់នៅផ្ទះជួលភូមិ ពាំងរាំង ខណ្ឌសែនសុខ ។

ប្រភពព័ត៌មានកន្លែងកើតហេតុបានប្រាប់ ឲ្យដឹងថា មុនពេលកើតហេតុជនរងគ្រោះជិះម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ស្លាកលេខកំពត1J-1061 បើកបរតែម្នាក់ឯងដោយដឹកមាន់ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចស្ដុបកន្លែងកើតហេតុស្ដ្រីរងគ្រោះកំពុងឈប់រង់ចាំភ្លើងស្ដុប ស្រាប់តែរថយន្ដបាញ់បេតុងមួយគ្រឿងពាក់ស្លាកលេខ5A-2423 បើកបរស្របទិសគ្នាក៏បានបុកហើយកិនស្ត្រីរងគ្រោះដាច់ខ្លួនជាពីរកំណាត់ស្លាប់ភ្លាមមួយរំពេច ខណៈដេលរថយន្ដបេីករត់អូសទាំង ម៉ូតូជាប់នៅពីក្រោមរាប់រយម៉ែត្រ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប៉ុស្តិ៍ស្ទឹងមានជ័យ៣ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌមានជ័យ ចេញជួយអន្តរាគមន៍ឃាត់ខ្លួន​តៃកុងរថយន្តបង្កបានភ្លាមៗផងដែរ ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរខណ្ឌមានជ័យ បានចុះទៅដល់កន្លែងកើត ហេតុនិងធ្វើការវាស់វែងរួចក៏បានប្រគល់រថយន្តនិងម៉ូតូទៅឲ្យសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ភ្នំពេញទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕












Post a Comment

0 Comments