KSNEWS

KSNEWS

ចាក់ដោតណាស់! បទ “ពេលអូនមានលុយអូនផ្ទុយគ្រប់យ៉ាង” ច្រៀងដោយ ខេមរៈ សិរីមន្ត ផ្ទុះការគាំទ្រយ៉ាងខ្លាំងទៀតហើយ សឹងតែមិនគួរឲ្យជឿ ដល់ថ្នាក់គេចូល comment ថា…

ការទទឹងរងចាំមើលផ្លូវរបស់ អ្នកគាំទ្រ នូវ បទថ្មី របស់ តារាចម្រៀង ខេមរៈ សិរីមន្ត គឺបានមកដល់ហើយ ដែលខាងផលិតកម្មរស្មីហង្សមាស ទើប​បានបញ្ចេញនៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែកក្កដា ឆ្នាំ ២០២០ នេះ។ បទនេះ មានចំណងជើងថា “ពេលអូនមានលុយអូនផ្ទុយគ្រប់យ៉ាង” ដែលជាស្នាដៃនិពន្ធ និពន្ធបទភ្លេង និង សម្រួលតន្ត្រី ដោយ Tho Meet។
មួយបទនេះ ផ្ទុះការគាំទ្រយ៉ាងខ្លាំង ដោយចេញត្រឹមតែជាង ២ម៉ោងប៉ុណ្ណោះ មានអ្នកចែករំលែកជាង ៥ពាន់ដងបាត់ ទៅហើយ សឹងតែមិនគួរឲ្យជឿ។ ក្រោយស្តាប់ចប់ បានធ្វើឲ្យមហាជនទូទៅ ជាពិសេសអ្នកគាំទ្រ ខេមរៈ សិរីមន្ត ផ្ទុះការពេញចិត្តទៀតហើយ ព្រមទាំងបានចូល comment ថា ៖ មួយបទនេះត្រូវរឿងខ្ញុំណាស់ សេដ, ស្រលាញ់ពេញបេះដូងហើយidol ហេតុអ្វីក៏បងច្រៀងពីរោះម្លេស, ចាំបទបងសិរីមន្ត ឡើងចង់ស្ទះបេះដូងហើយ ឥឡូវចេញហើយ ពិតជាពីរោះមែន, យូរចេញម្តងមែន តែស្តាប់ទៅជាតិម៉ង, បទចម្រៀង មួយបទនេះ ខ្ញុំពិតជាចូលចិត្ត ខ្លាំងណាស់ ព្រោះថា អត្ថន័យចាក់ដោត ហើយពិតជា ត្រូវនឹងរឿងរបស់ខ្ញុំរាល់ថ្ងៃ។ ព្រមទាំងនៅមាន comment ជាច្រើនទៀត ដែលលើកសរសើរអ្នកចម្រៀង ខេមរៈ សិរីមន្ត និងស្នាដៃអ្នកនិពន្ធ Tho Meet ថាពិតជាធ្វើបានល្អខ្លាំងណាស់ ក្នុងបទចម្រៀងដ៏មានខ្លឹមសារមួយបទនេះ។ តោះកុំឲ្យខាតពេលយូរ សូមស្តាប់ទាំងអស់គ្នា ៖ ប្រភព៖ព័ត៌មានថ្មីៗ

Post a Comment

0 Comments