KSNEWS

KSNEWS

មន្ទីរសាធារណៈការ និងដឹកជញ្ជូនចុះពិនិត្យយានដ្ឋានជួសជុលរថយន្ត ក្នុងខណ្ឌដូនពេញ រកឃេីញ៦ទីតាំងគ្មានច្បាប់អនុញ្ញាត














ភ្នំពេញ៖ មន្ទីរសាធារណៈការ និងដឹកជញ្ជូន សហការជាអាជ្ញាធរមូលដ្ឋានខណ្ឌដូនពេញ ចុះពិនិត្យយានដ្ឋានកែច្នៃ និងជួសជុលរថយន្ត  ចំនួន០៧ទីតាំងដោយរកឃេីញ៦ទីតាំងខុសច្បាប់ ត្រូវបានសមត្ថកិច្ចធ្វេីការផ្អាកអាជីវកម្មបណ្ដោះអាសន្ន និងណែនាំអោយស្មើសុំច្បាប់អនុញ្ញាតតាមការសេចក្ដីណែនាំរបស់មន្ទីរសាធារការនិងជញ្ជូន និង១ទីតាំងទៀតមានច្បាប់អនុញ្ញាតត្រឹមត្រូវដែលទើបតែទើបប្ដូរមកពីខណ្ឌទួលគោក។


ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យអាជីវកម្មនេះ ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០ ស្ថិតក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានភ្នំពេញ ក្រោមការដឹកនាំពីលោកស្រី បុប្ភា ផានី អនុប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន លោក យស យុទ្ធី អភិបាលរងតំណាងលោក សុខ ពេញវុធ អភិបាលខណ្ឌ និងសមត្ថកិច្ចពាក់ព័ន្ធជាច្រេីនរូបទៀត 



លោក យស យុទ្ធី អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញបានអោយដឹងថា យានដ្ឋានទាំងអស់នៅមូលដ្ឋានខណ្ឌដូនពេញសរុប មានចំនួន៤២ទីតាំង តែដោយឡែក យានដ្ឋានខ្លះទីតាំងមានតែផ្ទះ១ល្វែង ដូច្នេះពុំមានចំណតសម្រាប់រថយន្តគ្រប់គ្រាន់ កម្លាំងគណៈបញ្ជាឯកភាពខណ្ឌក៏ចុះធ្វើការណែនាំអោយផ្អាកផងដែរ តែម្ចាស់ទីតាំងបានប្ដូរពីយានដ្ឋានមកជាទីតាំងប្ដូរប្រេងម៉ាស៉ីនទៅវិញ។ 


សូមបញ្ជាក់ផងដែរក្នុងប្រតិបត្តិការនៅព្រឹកថ្ងៃទី៣១ ខែសីហា នេះ កម្លាំងមន្ទីរសាធារណការ និងកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានចុះត្រួតពីនិត្យយានដ្ឋានកែច្នៃ និងជួសជុលរថយន្ត  ចំនួន០៧ទីតាំងដោយរកឃេីញ៦ទីតាំងខុសច្បាប់ ត្រូវបានសមត្ថកិច្ចធ្វេីការផ្អាកអាជីវកម្មបណ្ដោះអាសន្ន និងណែនាំអោយស្មើសុំច្បាប់អនុញ្ញាតការសេចក្ដីណែនាំរបស់មន្ទីរសាធារការនិងដឹកជញ្ជូន និង១ទីតាំងទៀតមានច្បាប់អនុញ្ញាតត្រឹមត្រូវដែលទើបតែទើបប្ដូរមកពីខណ្ឌទួលគោក តែមិនបានធ្វើការផ្អាកអាជីវកម្មឡើយដោយគ្រាន់តែណែនាំអោយទៅស្នើរសុំប្ដូរអាស្រ័យដ្ឋានទីតាំងយានដ្ឋានឡើងវិញ។



លោកស្រី បុប្ផា ផានី អនុប្រធានមន្ទីរសារធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបញ្ជាក់ថា យោងតាមអនុសាសន៍ណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងយោងតាមលិខិតលេខ ០៥៨ ចុះថ្ងៃទី  ខែធ្នូ ឆ្នាំ២០១៩ របស់គណៈកម្មធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានចេញលិខិតលេខ៥១៥ ចុះថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២០ ដើម្បីធ្វើការណែនាំគ្រប់រាជធានី-ខេត្ត ចុះត្រួតពិនិត្យ និងបិទទីតាំងយានដ្ឋានកែច្នៃ យានដ្ឋានដែលគ្មានច្បាប់អនុញ្ញាត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ-ខេត្តរបស់ខ្លួនអោយបានទាំងស្រុង៕

Post a Comment

0 Comments