KSNEWS

KSNEWS

ជនសង្ស័យទាំង៦នាក់ត្រូវបាននគរបាល ឃាត់ខ្លួនករណីលួចស្លាកលេខរថយន្ត ករណីក្លែងបន្លំឯកសារសាធារណៈ និងសមគំនិតទទួលផលចោរកម្ម














     ភ្នំពេញ  នគបាលព្រហ្មទណ្ឌ ខណ្ឌដូនពេញបានបញ្ជូនខ្លួនជនសង្ស័យមួយក្រុមចំនួន៦នាក់ ដែលជាប់ព័ន្ធករណីលួចស្លាកលេខរថយន្ត  ករណីក្លែងបន្លំឯកសារសាធារណៈ និងសមគំនិតទទួលផលចោរកម្ម កាលពីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ នេះអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីប្រគល់ជូនតំណាងអយ្យការបើកការស៊ើបសួរ ចាត់ការតាមនីតិវិធី។


     គួរំលឹកផងដែរ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងរាំង បានទទួលបណ្តឹងពីជនរងគ្រោះ ដែលបាត់ស្លាកលេខរថ យន្តភ្នំពេញ 2AY-9021 ហើយបានរកឃើញពាក់នៅលើរថយន្តម៉ាក Lexus RX400H ពណ៌ស 

 ក្រោយពេលទទួលបានពាក្យបណ្តឹងនោះភ្លាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងរាំង បានចុះសហការធ្វើការស្រាវជ្រាវ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរឬស្សីទី៤ ខណ្ឌ៧មករា ឈានដល់ការឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ មានទាំងអ្នកលួច អ្នកលក់ អ្នកទទួលទិញ ស្លាកលេខរថយន្ត រហូតទៅ៦ នាក់ ពោលគឺមួយចង្កោមតែម្តង ជាប់ពន្ធករណីលួចស្លាកលេខរថយន្ត ក្លែងបន្លំឯកសារសាធារណៈ និងសមគំនិតទទួលផលចោរកម្ម 


     ជនសង្ស័យទាំង៦នាក់ដែលសមត្ថកិច្ចឃាត់ខ្លួន ទី១.ឈ្មោះ ឆេង ភិរម្យ ភេទប្រុស អាយុ៥៤ឆ្នាំ មុខរបរមន្ត្រីរាជការ (ម្ចាស់រថយន្ត Luxue Rx 400H ពាក់ស្លាកលេខភ្នំពេញ 2AY-9021  

    ទី២.ឈ្មោះ ផុន រ័ត្ននា ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នកគក់ជេររថយន្ត។ វត្ថុតាងដកហូតរួមមានទី១៖ រថយន្តម៉ាក Leuxe Rx4០០ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AY-9021

     ទី៣.ឈ្មោះ ខាត់ វណ្ណៈ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលបុរីកីឡា សង្កាត់វាលវង់ ខណ្ឌ៧មករា 

     ទី៤.ឈ្មោះ ពៅ សេដ្ឋារ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅបុរីពិភពថ្មី ផ្ទះលេខA៣៩ ផ្លូវលេខ៨ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែខសុខ 

    ទី៥.ឈ្មោះ រ៉ា ជាក់ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិមល សង្កាត់ដង្កោ ខណ្ឌដង្កោ មុខរបរលក់រថយន្ត  

     ទី៦.ឈ្មោះ ជួប វុត្ថា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរលក់រថយន្ត  


     សូមបញ្ជាក់ផងដែរក្នុងប្រតិបត្តិការទ្រង់ទ្រាយធំនេះកម្លាំងសមត្ថកិច្ចបានដកហូតសម្ភារៈវត្ថុតាង រថយន្តម៉ាក Luxus ពណ៌ស ពាក់ស្លាកលេខខេមរភូមិន្ទ 022-8441,ស្លាកលេខរថយន្ត ភ្នំពេញ 2BG-4682 (មិនប្រក្រតី),ម៉ាស៊ីនបាញ់ថ្នាំ បំពង់ខ្យល់ ,ទឹកថ្នាំពណ៌ខៀវ  ចំនួន០២កំប៉ុងថ្នាំបាញ់រលោង១កំប៉ុង,កូនសោរសម្រាប់ធ្វើស្លាកលេខកែច្នែមួយចំនួន

ម៉ាស៊ីនស្វាន១ គ្រឿង ,៕ម៉ាស៊ីនផ្លុំសក់ចំនួន២គ្រឿង៕


   

Post a Comment

0 Comments