KSNEWS

KSNEWS

គណៈបញ្ជាឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ បន្តចុះពិនិត្យ ខារ៉ាអូខេ (KTV) ចំនួន ០៤ ទីតាំង ពិនិត្យឃើញថាបានគោរពត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល

  



ភ្នំពេញ៖  គណៈបញ្ជាឯកភាពរដ្ឋបាល ខណ្ឌប្ញស្សីកែវ ដឹកនាំដោយ លោកស្រី សួស សូលីដា អភិបាលរងខណ្ឌ តំណាង ឯកឧត្តម ជា ពិសី ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌប្ញស្សីកែវ និងជាអភិបាលខណ្ឌ បន្តចុះពិនិត្យ ខារ៉ាអូខេ (KTV) ចំនួន ០៤ ទីតាំង ពិនិត្យឃើញថាបានគោរពត្រឹមត្រូវ តាមការណែនាំរបស់ក្រសួងសុខាភិបាល នាវេលាម៉ោង ១៩ និង៣០នាទីយប់ថ្ងៃសុក្រ  កើត ខែភទ្របទ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែសីហាឆ្នាំ២០២០។


ដោយមានការចូលរួមពី   លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ខណ្ឌ , ការិយាល័យលេខាធិការក្រុមប្រឹក្សាខណ្ឌ ការិយាល័យអប់រំ យុវជន និងកីឡាខណ្ឌ និង កម្លាំងសណ្ដាប់ធ្នាប់ បានចុះត្រួតពិនិត្យទីតាំងខារ៉ាអូខេ(KTV) ចំនួន ០៤ ទីតាំង មានដូចតទៅ  


០២ ទីតាំង រួមមាន   KTV រីករាយ , KTV អេវើរីដេ ស្ថិតនៅក្នុងសង្កាត់ស្វាយប៉ាក។ 

០១ ទីតាំង គឺ   KTV រីករាយ II  ស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេខ៦។  

និង ០១ ទីតាំងទៀត គឺ   KTV រីករាយ III  ស្ថិតនៅក្នុងសង្កាត់ប្ញស្សីកែវ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។ 

ក្រោយបញ្ចប់ប្រតិបត្តិការ លទ្ធផល ទីតាំងខារ៉ាអូខេទាំង ០៤ ខាងលើ បានបើកដំណើរការជាធម្មតា ដោយបានប្រែក្លាយជាភោជនីយដ្ឋាន និងបានគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល ក្នុងការចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩៕

Post a Comment

0 Comments