KSNEWS

KSNEWS

គណៈបញ្ជាការឯកភាព ខណ្ឌទួលគោក សម្រេចចុះបិទទីតាំងក្លឹបកំសាន្តរាត្រី (ហូលីវូដ) ដែលមិនអនុវត្តតាមគោលការរបស់រដ្ឋាភិបាល





ភ្នំពេញ៖ គណៈបញ្ជាការឯកភាព ខណ្ឌទួលគោកបានចុះប្រតិបត្តិការសម្រេចបិទអាជីវកម្ម ទីតាំងក្លឹបកំសាន្តរាត្រី (ហូលីវូដ)  ជាបណ្ដោះអាសន្នសិនដោយមូលហេតុ ម្ចាស់ទីតាំងមិនបានអនុវត្តតាមទៅតាមការស្នើរសុំរបស់ខ្លួនដែលកែប្រែជាភោជ្ជនីយដ្ឋាន ដោយលួចបើកអាជីវកម្មជាលក្ខណៈក្លឹបកំសាន្ត ជាធម្មតា។


ប្រតិបត្តិការចុះបង្ក្រាបនេះ ដោយមានការបញ្ជាផ្ទាល់ដោយលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដឹកនាំមន្រ្តីអាជ្ញាធរចុះមកបិទទីតាំងក្លឹបកំសាន្តរាត្រី (ហូលីវូដ) នាម៉ោង៧និង០០នាទីយប់ ថ្ងៃសៅរ ទី២២ ខែសីហា ឆ្នាំ២០២០ មានទីតាំងនៅតាមបណ្ដោយផ្លូវ២៧១ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីមន្រ្តីជំនាញ បានអោយដឹងថា នៅមុនពេលឈានដល់ចុះប្រតិបត្តិការបិទទីតាំង ក្លឹបកំសាន្តរាត្រី (ហូលីវូដ) នេះកម្លាំងគណៈបញ្ជាការឯកភាព ធ្វើការស៊ើបអង្កេត ដាក់កម្លាំងតាមដាន ដោយ ម្ចាស់ទីតាំងមួយចំនួនបានកែប្រែទីតាំងពីក្លឹបកំសាន្ត មកជាភោជ្ជនីយដ្ឋានស្របច្បាប់ត្រឹមត្រូវពីសាលារាជធានីភ្នំពេញ តែផ្ទុយទៅវិញម្ចាស់ទីតាំងពុំបានប្រកបអាជីវកម្មបែបភោជ្ជនីយដ្ឋាន តាមការស្នើរសុំឡើយ បែរជាលួចលាក់បើកប្រកបអាជីវកម្មក្លឹបកំសាន្ត ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពបានចុះសម្រេចបិទអាជីវកម្មជាបណ្ដោះអាសន្នសិន បើម្ចាស់ទីតាំងមិនកែប្រែតាមការស្នើសុំនោះទេ នឹងបិទអាជីកម្មទាំងស្រុងនិងចាត់ការតាមនីតិវិធីច្បាប់។


ជាចុងក្រោយ លោក ឯក ឃុនដឿន អភិបាល នៃគណៈអភិបាលខណ្ឌទួលគោក បានបញ្ជាក់ប្រាប់អោយដឹងថា ចំពោះទីតាំងនេះ មានច្បាប់ភោជនីយដ្ឋាន​ តែលួចបេីកក្លិប​ខុសការណែនាំ​ និងខុសលិខិតអញ្ញាត្តិពីសាលារាជធានីភ្នំពេញ និងមិនរក្សាអនាម័យ គោរពតាមគោលការណ៍របស់ក្រសួងសុខាភិបាលដើម្បីចូលរួមទប់ស្កាត់និងបង្ការជំងឺកូវីដ19៕

Post a Comment

0 Comments