KSNEWS

KSNEWS

ជនសង្ស័យ​២នាក់​ប្តីប្រពន្ធ​ ត្រូវបាននគរបាលចាប់ខ្លួន តាមដីការ​បង្គាប់ ពីបទឆបោកជនរងគ្រោះជាច្រេីន​ នាក់សរុបលុយជិត១លានដុល្លារ






    

                                                                                        

ភ្នំពេញ​៖​ជនសង្ស័យ២នាក់ប្តីប្រពន្ធ ត្រូវបាន កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហកាជាមួយនគរបាលខណ្ឌសែសុខ ខ្លួនតាមដីកាបង្គាប់លេខ១១២៦ដចន ចុះថ្ងៃទី២៨ សីហា ២០២០ របស់លោក ធាម ចន្ទ័ពិសិដ្ឋ ចៅក្រមសើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ អាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញ កំឡុងឆ្នាំ២០១៩-២០២០។


ជាក់ស្ដែងហេតុការណ៍ចាប់ខ្លួនេះ ធ្វើឡើងនៅវេលាម៉ោង ១៤និង០០នាទីរសៀល ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច ផ្លូវបេតុង បូរីមហាសែនសុខ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។


ជនសង្ស័យទី១ ឈ្មោះ ធា សូត្រា ភេទប្រុស អាយុ៣២ឆ្នាំ  ជនជាតិខ្មែរ ស្នាក់នៅផ្ទះលេខ២៧ ផ្លូវបេតុង បូរីមហាសែនសុខ ភូមិវិមានទ្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ទី២ ឈ្មោះ អ៊ូ ម៉ាលាភ  ភេទស្រី អាយុ២៩ឆ្នាំ ស្នាក់ជាមួយគ្នា ។


បើតាមការបញ្ជាក់បានឲដឹងថា ជនសង្ស័យទាំង២នាក់ប្តីប្រពន្ធនេះ មានជំនាញខាងឆបោក ដូចជា ត្រូវរង្វាន់ជាមួយក្រុមហ៊ុនផ្សេង ,ទិញរបស់របរ, ទិញដីធ្លីខ្យល់ ជាដើម។ សូមបញ្ជាក់ផងដែរដោយលុយទាំងនោះជនសង្ស័យបានយកទៅទិញរបស់របរដូចជាផ្ទះ ឡាន មាស ពេជ្រ។


បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានជំនាញនៃនាយកដ្ឋាននគរបាល បញ្ចូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

Post a Comment

0 Comments