KSNEWS

KSNEWS

ជនសង្ស័យប្រុសស្រី៥នាក់ត្រូវនគរបាលឃាត់ខ្លួន បញ្ជូនទៅតុលាការនៅព្រឹកថ្ងៃទី១១ស្អែកនេះ










ភ្នំពេញ៖ ជនសង្ស័យប្រុសស្រី ៥នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច នៃការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនពាក់ព័ន្ធករណី ជួញដូរគ្រឿងញៀនខុសច្បាប់ និង ធ្វើការដកហូតសារធាតុញៀនមួយចំនួនធំ និងកសាងសំណុំរឿង បញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្អែកនេះ។


ដោយមានការដឹកនាំ និង ចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និង លោកឧត្តមសេនីយ៍ទោ ហួត ចាន់យ៉ារ៉ាន់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និង មានការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ច នៃការិយាល័យប្រយុទ្ធប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យប្រុសស្រី ៥នាក់។


គួរំលឹកផងដែរថាកាលពីវេលាម៉ោង ១៨និង១០នាទីថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ លោកវរសេនីយ៍ទោ រុឹម មុិច នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំកម្លាំង ចុះប្រតិបត្តិការ បង្ក្រាបជាក់ស្តែងករណី ជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ កុត សារេង ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី ជាអ្នករត់តាក់ស៊ី និង ដកហូតវត្ថុ ក្រាមសថ្លាសង្ស័យគ្រឿងញៀនចំនួន០១កញ្ចប់ថង់ធំល្មម រថយន្ដចំនួន០១គ្រឿង សាំងយ៉ុង ពណ៌លឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BD-0499 និង ទូរស័ព្ទដៃ០២គ្រឿង ។


សូមបញ្ជាក់ផងដែរក្រោយឃាត់ខ្លួនជនសង្ស័យបានម្នាក់ ដោយអនុវត្ដតាមវិធានការជំនាញ សមត្ថកិច្ចបានទៅបន្ដឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត  ឈ្មោះ វ៉ន ឯម ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ រើសអេតចាយ នៅចំណុចផ្លូវបេតុង សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដកហូត ម៉ូតូចំនួន០១គ្រឿងបន្ថែមទៀត។


 លុះដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នគរបាលបានធ្វើការស្រាវជ្រាវ  បានបន្ត ឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ទៀតឈ្មោះ ចាន់ សុភ័ក្រ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ឃាត់ខ្លួននៅចំណុចហាងកាត់សក់ ផ្ទះលេខE51 ផ្លូវបេតុង ក្រុមទី១ ភូមិព្រៃទារ១ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ដកហូតម៉ូតូចំនួន០១គ្រឿង និងទូរស័ព្ទដៃចំនួន០១គ្រឿង។ ជនសង្ស័យទី២ ឈ្មោះ ស៊ឹម សេរី ភេទប្រុសអាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិកក្រុមហ៊ុនចិន  ឃាត់ខ្លួននៅចំណុចមុខហាង ម៉ាស្សាCK ផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។


រហូតដល់ល្ងាច ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ នគរបាលបានបន្តស៊ើបអង្កេត សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ ហេង សុខឃីម ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ នៅចំណុចក្នុងចំការពោត ផ្លូវលំ ភូមិឈើទាល ឃុំឈូក ស្រុកឈូក ខេត្ដ កំពត និងធ្វើការដកហូតវត្ថុតាងរួមមាន ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០៥កញ្ចប់ថង់ធំ , រថយន្ដចំនួនមួយគ្រឿង ម៉ាក លុចស៊ីស៤៧០ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BB-7674 និង បន្ដធ្វើការឆែកឆេរផ្ទះរបស់ជនសង្ស័យឈ្មោះ ហេង សុខឃីម ភេទស្រី អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ផ្ទះគ្មានលេខ ផ្លូវជាតិលេខ៣ ភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្ដតាកែវ សមត្ថកិច្ចយើង បានធ្វើការដកហូតវត្ថុតាង ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន០១កូនកញ្ចប់ថង់, ថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន, វិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ចំនួន១០ប័ណ្ណ (ប្លង់ដី)។ ចំពោះទីតាំងផ្ទះគ្មានលេខ ផ្លូវជាតិ លេខ៣ ភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្ដតាកែវ លោកព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ដតាកែវ សម្រេចប្រគល់ឲ្យអាជ្ញាធរមូលដ្ឋានជាអ្នកគ្រប់គ្រងបណ្ដោះអាសន្ន៕

Post a Comment

0 Comments