KSNEWS

KSNEWS

ជនសង្ស័យ ៧នាក់ត្រូវបាននគរបាលធ្វើការបង្ហាញមុខពាក់ព័ន្ធនឹងករណីលួចសម្ភារៈនៅក្នុងរថយន្តរបស់ប្រជាពលរដ្ឋពេលយប់











ភ្នំពេញ៖ ជនសង្ស័យ ៧នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើសន្និសីទបង្ហាញមុខពាក់ព័ន្ធករណីលួចបើកទ្វាររថយន្តរបស់ប្រជាពលរដ្ឋនៅពេលយប់លួចយកទ្រព្យសម្បិត្ត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ជាបន្តបន្ទាប់។


ការធ្វើសន្និសីទបង្ហាញមុខជនសង្ស័យទាំង៧នាក់នេះធ្វើនៅព្រឹកថ្ងៃទី ១១ ខែកញ្ញាឆ្នាំ២០២០ នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។


នគរបាលជំនាញបានប្រាប់ឲ្យដឹងថាជនសង្ស័យទាំង៧នាក់រួមមាន ទី១ មានឈ្មោះ ងី កប ភេទប្រុសអាយុ ៣៧ឆ្នាំ មុខរបរបើករថយន្ត។

ទី២ មានឈ្មោះហ៊ុនណាតប្រុសអាយុ៤៥ឆ្នាំ មុខរបរអ្នកសារព័ត៌មាន VBN

ទី៣ មានឈ្មោះ យិន ធី ហៅតឿភេទប្រុសអាយុ៣២ឆ្នាំ មុខរបរលក់ទិញទូរសព្ទ័។

ទី៤ មានឈ្មោះឆាយ សុផល ហៅយ៉ាម៉ាអាប្រុសអាយុ៣៣ ឆ្នាំមុខរបររត់ម៉ូតូឌុប និងស្នាក់នៅផ្ទះជួលមិនចាំលេខផ្លូវលេខ១០៧ សង្កាត់មនោរម្យខណ្ឌ៧ មករារាជធានីភ្នំពេញ។

ទី៥ មានឈ្មោះសំសិលាចិត្រាភេទប្រុសអាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុប និងស្នាក់នៅផ្ទះគ្មានលេខផ្លូវបេតុងភូមិចំរើនផល ១សង្កាត់បឹងទំពុន១ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ទី៦ មានឈ្មោះសួងដែនខេត្តប្រុសអាយុ ៣៦ឆ្នាំ មុខរបរអ្នកយកព័ត៌មាន k01 និងស្នាក់នៅបន្ទប់ជួលក្នុងលេខសង្កាត់ឫស្សីកែវខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

ទី៧ មានឈ្មោះចែមសំណាងភេទប្រុសអាយុ ៣៤ ឆ្នាំ មុខរបរមិនពិតប្រាកដនិងស្នាក់នៅផ្ទះគ្មានលេខផ្លូវលំភូមិអំពៅព្រៃឃុំកណ្ដាក ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។


នគរបាលជំនាញបានបន្តប្រាប់ឲ្យដឹងទៀតថាពាក់ព័ន្ធនឹងករណីជាមួយនឹងជនសង្ស័យទាំង៧នាក់នេះគឺបានប្រព្រឹតបទល្មើស្តបើកទ្វាររថយន្តរបស់ប្រជាពលរដ្ឋនៅពេលយប់លួចទ្រព្យសម្បត្តិក្នុងរថយន្តចំនួន៥ករណីជាបន្តបន្ទាប់។ដូច្នេះដោយមានប្រជាពលរដ្ឋបានដាក់ពាក្យបណ្ដឹងជាហូរហែទើបកម្លាំងនគរបាលជំនាញនៃការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់នេះយកមកសួរនាំ។


គួររំលឹកផងដែរថាកាលពីយប់ថ្ងៃទី  និងថ្ងៃទី ១០ខែកញ្ញាឆ្នាំ ២០២០ កម្លាំងជំនាញរបស់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់និងវត្ថុតាងម៉ូតូចំនួន៧គ្រឿងផងដែរ។


បច្ចុប្បន្នជនសង្ស័យទាំង៧នាក់ត្រូវបាននគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនបណ្ដោះអាសន្នដើម្បីសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួននិងវត្ថុតាងទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីច្បាប់៕

Post a Comment

0 Comments