KSNEWS

KSNEWS

សពទារកម្នាក់ ត្រូវម្តាយយកមកប្លុងបោះចោលក្នុងធុងសំរាម បង្កការភ្ញាក់ផ្អើល











ភ្នំពេញ៖ សពទារកម្នាក់ត្រូវបានម្ដាយយកមកប្លុងចោលក្នុងធុងសំរាមនៅរង្វង់មូលវត្តភ្នំបង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចនិងប្រជាពលរដ្ឋចោមរោមមើល។


ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៨ព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ចំណុចរង្វង់មូល នាឡិការ វត្តភ្នំ ដែលស្ថិតនៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីស្ត្រីម្នាក់ជាអ្នកបោសសំរាមបានប្រាប់ឱ្យដឹងថា នៅមុនពេលកើតហេតុម៉ោងប្រហែលជា ៥ព្រឹក គាត់បានឃើញនារីម្នាក់បានយួរស្បោង ពណ៌ខ្មៅមកបោះចោលនៅក្នុងធុងសំរាម ប៉ុន្តែគាត់មិនបានចាប់អារម្មណ៍ លុះរហូតដល់ម៉ោង ៦ព្រឹក គាត់បោសសំរាមរួច បានប្រមូលយកសំរាមទៅបោះចោល ចាកក្នុងធុងសំរាម ដោយគាត់មិនអស់ចិត្ត គាត់បាន បើកមើលថង់ខ្មៅនោះ ក៏ប្រទះឃើញ ប្រអប់ពណ៌សមួយ ដែលមានសរសេរលេខបន្ទប់លេខ ២០៣ ក៏ឃើញទារកកើតមិនគ្រប់ខែ រុំកន្សែង នៅក្នុងប្រអប់ ទើបគាត់រាយការណ៍ប្រាប់កម្លាំងសមត្ថកិច្ច ចុះមកត្រួតពិនិត្យ។


ក្រោយពីទទួលបានដំណឹងនេះរួចមក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានចុះមកដល់ រួមជាមួយអាជ្ញាធរពាក់ពន្ធ័ ដើម្បីយកសពទារក យកបូជាតាមប្រពៃណី៕

Post a Comment

0 Comments