KSNEWS

KSNEWS

អគ្គីភ័យឆេះទីតាំងភោជ្ជនីយដ្ឋានមួយកន្លែង យីហោ អិន ប្រាំបី បង្កការភ្ញាកផ្អើលដល់ប្រជាពលរដ្ឋ













ភ្នំពេញ៖ អគ្គីភ័យបានឆាប់ឆេះទីតាំងភោជ្ជនីយដ្ឋានយីហោ អិន ប្រាំបី ដែលបិទចោល កំពុងជួសជុល តែមិនបង្កអោយរាលដាលដល់ផ្ទះប្រជាពលរដ្ឋឡើយ។


ហេតុការណ៍គ្រោះអគ្គីភ័យនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភោជ្ជនីយដ្ឋានយីហោ អិន ប្រាំបី ក្បែរស្តុបអាងទឹក នៅតាមបណ្ដោយមហាវិថីសម្ដេចមុនីរ៉េត កែងផ្លូវលេខ២៨៦ មូលដ្ឋានសង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលមានលំនៅដ្ឋានក្បែរកន្លែងកើតហេតុបានអោយដឹងថា ទីតាំងភោជ្ជនីយដ្ឋានយីហោ អិន ប្រាំបី គឺត្រូវបានបិទ និងកំពុងជួសជុលបន្ថែម ស្រាប់តែឃើញមានផ្សែងហ៊ុយឡើងតែម្ដង បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចមូលដ្ឋាន បានធ្វើការទំនាក់ទំនងទៅកម្លាំងសមត្ថកិច្ចជំនាញនៃការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ ចុះមកជួយអន្តរាគមន៍ភ្លាមៗ។


លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយានៃ ការិយាល័យបង្ការពន្លត់អគ្គីភ័យនិងសង្គ្រោះ បានបញ្ជាក់ផងដែរក្នុងហេតុការនេះ ថា មូលហេតុនៃការឆេះបង្កឡើងដោយ ជាងជួសជុល ផ្សារដែកធ្លាក់កំទេចភ្លើងចុះមកខាងក្រោមសង្ហ័សី បណ្ដាលអោយប៉ុងបិតជញ្ជាំង ទើបបង្កអោយឆាប់ឆេះតែម្ដង តែសំណាងល្អមិនបង្កអោយរាលដាលដល់ផ្ទះប្រជាពលរដ្ឋនិងរបួសដល់មនុស្សឡើយ។


លោកនាយការិយាល័យបានបន្ថែមទៀតថា ក្នុងហេតុការនេះរថយន្តពន្លត់អគ្គីភ័យបានមកដល់កន្លែងកើតហេតុចំនួន២៦គ្រឿង ប្រើប្រាស់អស់ចំនួន១២គ្រឿង ទើបរលត់ជាស្ថាពរ និងខូចខាតសម្ភារមួយចំនួន ដូចជាប៉ុង សាឡុង ពូកជាដើម៕

Post a Comment

0 Comments