KSNEWS

KSNEWS

នគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួន ជនជាតិចិនម្នាក់ចាក់សម្លាប់ថៅកែរបស់ខ្លួន រួចវិចខ្ចប់ទៅបោះចោលនៅពេជ្រនិល








ភ្នំពេញ៖កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយ នគរបាលស្នងការដ្ឋានខេត្តកំពង់ស្ពឺ បានបំបែកសុំណុំរឿង ឃាតកម្ម ចាក់សម្លាប់រវាងជនជាតិចិននិងចិន ដូចគ្នាដោយជនសង្ស័យជាបុគ្គលិករបស់ជនរងគ្រោះដែលស្លាប់ (ថៅកែ) ផ្តើមចេញរឿងគុំនុំផ្ទាល់ខ្លួន។


ឃាត់ខ្លួនជនសង្ស័យ ធ្វើឡើងនៅក្នុងបរិវេន ទីតម្កល់សព ក្នុងវត្តទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅថ្ងៃទីល្ងាចថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ដោយជនសង្ស័យមកចូលរួមពិធីបុណ្យសពលក្ខណៈធម្មតា។


ជនសង្ស័យមានឈ្មោះ WU HONG ជនជាតិចិន អាយុ៤៨ឆ្នាំ មុខរបរបើកបរ រថយន្តអោយជនរងគ្រោះ ស្នាក់នៅផ្ទះកើតហេតុ ចំណែកជនរងគ្រោះមានឈ្មោះ Zhang Bing ជនជាតិចិន ភេទប្រុសអាយុ៤៥ឆ្នាំ មុខរបរថៅក្រុមហ៊ុន Bai Lirun Investment Cambodia Co.,LTD។


ដោយទទួលបានបទបញ្ជារពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ សហការជាមួយកម្លាំងស្នងការរដ្ឋាននគរបាលខេត្តកំពង់ស្ពឺ អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានបើកការស្រាវជ្រាវ តាមដានតាមរយះ GPS ដែលមាននៅជាប់រថយន្តរបស់ជនសង្ស័យ ជិះដឹកសពជនរងគ្រោះយកទៅផ្លុងចោលនៅ ឯពេជ្រនិល។


រហូតដល់រសៀលថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០២០ ទើបកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលដឹកនាំដោយលោក ឧត្តមសេនីយ៍ទោ ជាវ វិបុល ធ្វើកាតស្រាវជ្រាវរហូត ឃាត់រថយន្តជនសង្ស័យ ម៉ាក ហាយឡែនឌ័រ ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ 2N.9777 បើកមកចូល ក្នុងបរិវេណវត្តទឹកថ្លា ដោយជូន មិត្តភក្តិម្នាក់ទៀតរបស់ ជនរងគ្រោះ មកមើលសពដែលទុកនៅទីតម្កល់សព ក្នុងវត្តទឹកថ្លា ធ្វើជាមិនដឹងរឿង មិនដឹងអ្វីទាំងអស់។


លុះនៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ កម្លាំងបាននាំខ្លួនជនសង្ស័យទៅចង្អុលបង្ហាញប្រាប់ពីកន្លែងស្នាក់នៅ នៅឯបុរី ជិប ម៉ុង បឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ និងមានការចូលរួមពីនគរបាលមូលដ្ឋាន ស្នងការងនគរបាលខេត្តកំពង់ស្ពឺ បានធ្វើយ៉ាងយកចិត្តទុកដាក់ ពិនិត្យវិភាគលើស្លាកស្នាមឈាម បាចសាចលើឥដ្ឋជញ្ជាំង នៅផ្ទះកើតហេតុ រួមនិងវត្ថុតាងមួយចំនួន ដូចជាវ៉ាលី ដែលជនសង្ស័យបំរ៉ុងដាក់សពចូល ប៉ុន្តែដោយវ៉ាលីតូចក៏ប្តូរវ៉ាលីធំ បន្សល់ទុកស្នាមឈាមជនរងគ្រោះ ក្រោយឃើញដូច្នេះទើបជនសង្ស័យព្រមសារភាពថាខ្លួនពិតជាប្រព្រឹត្ត ពិតប្រាកដមែនហើយធ្វើតែម្នាក់ឯងទេ។


បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលព្រហ្មទណ្ឌ ឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធី។


គួរំលឹកផងដែរកាលពីវេលាម៉ោង១១ថ្ងៃត្រងនាថ្ងៃទី ២២ កញ្ញា ២០២០ នៅចំណុចផ្ទះលេខ៥៦ ផ្លូវលេខ១៣ ស្ថិតក្នុងបុរី ជីប ម៉ុង បឹងបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ជនសង្ស័យពិតជា បានធ្វើសកម្មភាពវាយនឹងញញួរ ចំនួន៥ញញួរ ហើយចាក់មួយកំបិតចំបំពង់ក ទៅលើជនរងគ្រោះឈ្មោះ Zhnag Bing អាយុ៤៥ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG 0251671 ជាថៅកែក្រុមហ៊ុន Bai Lirun Invesment Cambodia Co.,LTD រហូតដល់ស្លាប់ប្រាកដមែន មូលហេតុដោយសារ តែខឹងជនរងគ្រោះ តែងតែជេស្តីបន្ទោសមកលើខ្លួន ហើយខ្លួនក៏មានគំនុំគំគួនរហូតឈានទៅដល់សម្លាប់តែម្តង៕

Post a Comment

0 Comments