KSNEWS

KSNEWS

នគរបាលជំនាញពន្លត់អគ្គិភ័យ បន្តចុះត្រួតពិនិត្យទីតាំងស្ថានីយ៍ប្រេងឥន្ធនៈ ៣កន្លែង នៅសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ












ភ្នំពេញ៖ កម្លាំងនគរបាលជំនាញពន្លត់អគ្គិភ័យ  នៃការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ

 និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តចុះត្រួតពិនិត្យមើលទីតាំងស្ថានីយ៍ប្រេងឥន្ធនៈ ចំនួន ៣ទីតាំងបន្ថែមទៀត នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅផ្លូវលេខ៦៧ផ្លូវលេខ១២៦ និងផ្លូវលេខ១១៨ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


ដោយមានការចង្អុលបង្ហាញផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក  ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាឲ្យលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ ត្រូវលុបបំបាត់កន្លែងលក់ហ្គាសអាណាធិបតេយ្យឲ្យអស់ក្នុងភូមិសាស្រ្ត រាជធានីភ្នំពេញ ដើម្បីកាត់បន្ថយហានិភ័យគ្រោះថ្នាក់របស់ប្រជាពលរដ្ឋ។ 


ក្រោយពីទទួលបានបទបញ្ជានេះរួចមក លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការរង ទទួលផែនគ្រប់គ្រងអាវុធជាតិផ្ទុះ និងអគ្គិភ័យ បានណែនាំឲ្យលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ចុះធ្វើការដឹកនាំមន្ត្ត្រីជំនាញ ដោយនៅក្នុងប្រតិបត្តិការនេះ រួមមានលោកវរសេនីយ៍ទោ គង់ ថូ នាយរងការិយាល័យលោកវរសេនីយ៍ទោ ឯម គឹមហ៊ុល នាយរងការិយាល័យ ដោយបានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ-ប៉ុស្តិ៍ ចុះធ្វើការត្រួតពិនិត្យទីតាំងស្ថានីយ៍ប្រេងឥន្ធនចំនួន ៣ទីតាំង។


ទីតាំងស្ថានីយ៍ប្រេងឥន្ធនៈទី១ យីហោ សូគីមិច ដោយមានម្ចាស់ឈ្មោះ ជា ហ៊ុន ភេទស្រី អាយុ ៦០ឆ្នាំ ដែលស្ថិតនៅចំណុចផ្លូវលេខ៦៧ ភូមិ២ សង្កាត់ផ្សារថ្មីទី២ខណ្ឌដូនពេញ។


ទីតាំងស្ថានីយ៍ប្រេងឥន្ធនៈទី២ យីហោ សូគីមិច ដោយមានម្ចាស់ឈ្មោះ អ៉ឹង ទ្រី ភេទប្រុស អាយុ ៦៧ឆ្នាំ ដែលស្ថិតនៅចំណុចផ្លូវលេខ១២៦ ភូមិ៣ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ។


ទីតាំងស្ថានីយ៍ប្រេងឥន្ធនៈទី៣ យីហោ សូគីមិច ដោយមានម្ចាស់ឈ្មោះ ថន ថាវី ភេទស្រី អាយុ ៣០ឆ្នាំ ដែលស្ថិតនៅចំណុចផ្លូវ១១៨ ភូមិ១ សង្កាត់ផ្សារថ្មីទី២ខណ្ឌដូនពេញ។ 


ក្រោយពីធ្វើការត្រួតពិនិត្យមើលទីតាំងទាំង៣ រួចមក កម្លាំងជំនាញបានធ្វើការណែនាំ និងអប់រំដល់ម្ចាស់ទីតាំង ដែលប្រកបអាជីវកម្មលក់សាំងទាំងអស់ដោយមានការប្រុងប្រយ័ត្នខ្ពស់ផងដែរ។


គួរបញ្ជាក់ផងដែរថា ចាប់តាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២០នេះមក កម្លាំងជំនាញពន្លត់អគ្គិភ័យយើងបានធ្វើការចុះត្រួតពិនិត្យទីតាំងស្ថានីយ៍ប្រេងឥន្ធនៈចំនួន ៨ទីតាំង មានច្បាប់អនុញ្ញាតត្រឹមត្រូវទីតាំងលក់ហ្គាសចំនួន ៦ទីតាំងមានច្បាប់អនុញ្ញាតត្រឹមត្រូវ ដោយឡែកទីតាំងលក់ហ្គាស ២ទីតាំងទៀតពុំមានច្បាប់អនុញ្ញាតត្រឹមត្រូវនោះឡើយ៕

Post a Comment

0 Comments