KSNEWS

KSNEWS

ទីតាំងប្រេងឥន្ធនៈ PTT ផ្លូវទេពផន ធ្វើតេស្តប្រេងបង្កជាអណ្ដាតភ្លើង ត្រូវបានម្ចាស់បាញ់បំពង់ពន្លត់ទាន់














     ភ្នំពេញ  ទីតាំងប្រេងឥន្ធនៈ PTT នៅផ្លូវទេពផន ធ្វើតេស្តប្រេង ខុសបចហចេកទេស បង្កជាអណ្ដាតភ្លើង ភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅក្បែរទីតាំងប្រេង តែសំណាងល្អត្រូវបាន ម្ចាស់យកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លតទាន់ពេលវេលា មិនបណ្ដាលអោយរាលដាលជាទ្រង់ទ្រាយធំឡើយ។


     ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចប្រេងឥន្ធនៈ PTT ក្បែរនឹងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌទួលគោក នៅតាមបណ្ដោយវិថីទេពផន (ផ្លូវលេខ១៨២ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


    នគរបាលជំនាញបានអោយដឹងថា ម្ចាស់ទីតាំងមានឈ្មោះ សុទ្ធ ភារម្យ ភេទប្រុស អាយុ២៩ឆ្នាំ។


    យោងតាមនគរបាលជំនាញ សាកសួរទៅអ្នកគ្រប់គ្រងនៅទីតាំងស្ថានីយប្រេងឥន្ធនៈ PTT បានអោយដឹងថា នៅមុនពេលកើតហេតុ ខ្លួននិងអ្នកពិសោធន៍ប្រេង បានបូមប្រេងដើម្បីធ្វើតេស្ត តែជាយថាហេតុស្រាប់តែកំពុងបូមប្រេង បង្កជាអណ្ដាតភ្លើង ខណៈនោះក៏បាននាំគ្នារត់ទៅយកបំពង់ពន្លត់អគ្គីភ័យជួយបាញ់ពន្លត់ទាន់ពេល មិនបង្កជាគ្រោះថ្នាក់ដល់មនុស្ស និង រាលដាលជាលក្ខណៈទ្រង់ទ្រាយធំ។


    ក្រោយពេលកើតនគរបាលជំនាញ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកដល់ទីតាំងកើតហេតុ ដើម្បីធ្វើការណែនាំ អប់រំ អោយមានការប្រុងប្រយ័ត្នអោយបានខ្ពស់ជៀសេវាង បង្កគ្រោះថ្នាក់ និងប៉ះពាល់ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋជិតខាង។


    គួរំលឹកផងដែរកន្លងមកនេះ នគរបាលជំនាញ ការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបន្តសកម្មភាពចុះណែនាំដល់បងប្អូនប្រកបអាជីវកម្ម លក់ហ្គាស ទីតាំងប្រេងឥន្ធនៈ អោយមានការប្រុងប្រយ័ត្ន និងសុំច្បាប់អនុញ្ញាតអោយបានត្រឹមត្រូវពីជំនាញពាក់ព័ន្ធ៕

Post a Comment

0 Comments