KSNEWS

KSNEWS

ជនសង្ស័យជា ឃាតករវាយសម្លាប់បុរសម្នាក់ ខណៈកំពុងពរកូនក្នុងដៃ នៅខណ្ឌឫស្សីកែវ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងឃាត់បានទាំងយប់នៅខែត្តស្ទឹងត្រែង












ភ្នំពេញ៖
 ជនសង្ស័យដែលជាកម្មករដូចគ្នា យកញញួរមកវាយក្បាល បណ្តាលអោយរងរបួសធ្ងន់ រហូតដល់ស្លាប់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃសហការជាមួយស្នងការខេត្តស្ទឹងត្រែង និងមានការសម្របសម្រួលពីលោកព្រះរាអាជ្ញាខេត្តស្ទឹងត្រែង ធ្វើការឃាត់ខ្លួនបានទាំងយប់ និងបញ្ជូនខ្លួនជនសង្ស័យមកសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ រួចប្រគល់ជូនអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីចាត់ការតាមនីតិវិធី។


ប្រតិបត្តិការឃាត់ខ្លួនធ្វើឡើង ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ។ ដោយបានបទបញ្ជារពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ អអធិការដ្ឋានខណ្ឌឫស្សីកែវ និងស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែង​ និង​ មានការសម្របសម្រួលពីលោកព្រះរាអាជ្ញាខេត្តស្ទឹងត្រែង ដោយឃាត់ខ្លួន ជនសង្ស័យបានទាំងយប់ កាលពីវេលាម៉ោង ០០នឹង៤៥នាទី រំលងអាធាត្រឈាន ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នៅចំណុចអូក្លុង គីឡូម៉ែត្រលេខ៩ ផ្លូវជាតិលេខ៧ ភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង 


តាមការសារភាពរបស់ជនសង្ស័យឈ្មោះ ផល បញ្ញា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរកម្មករហាងនំ មានទីលំនៅភូមិកោះរះ ឃុំកោះរះលើ ស្រុកល្វាឯមខេត្តកណ្តាល បានអោយដឹងថា មូលហេតុដែលបង្កអោយខ្លួនវៃសម្លាប់ព្រោះខឹងនឹងបុរសដែលរងគ្រោះនោះជេប្រមាថមកលើខ្លួន រួចក៏មានចិត្តគុំគួនតែម្ដង។ដោយធ្វើសកម្មភាពយកញញួរវាយទៅលើក្បាលជនរងគ្រោះឈ្មោះ ហន ចាន់រស្មីចំនួន២ញញួរ (មួយញញួរវាយចំសៀតផ្កា នឹងមួយញញួរទៀតចំក្បាលផ្នែកខាងក្រោយបណ្តាលអោយស្លាប់ ពិតប្រាកដមែនុំ



គួរំលឹកផងដែរកាលពី វេលាម៉ោង៨យប់ ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០មានករណី បុរសជាកម្មករហាងនំម្នាក់ ត្រូវកម្មករហាងនំដូចគ្នា យកញញួរមកវាយក្បាលបណ្តាលអោយរងរបួសធ្ងន់ រហូតដល់ស្លាប់ចោលកូនប្រុសដែលកំពុងពរនៅក្នុងដៃ នៅចំណុចហាងលក់នំយីហោ «ផ្ទះនំខេក» ទីតាំងផ្ទះលេខ៧៥២ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ 


សាកសព ឈ្មោះ ហន ចាន់រស្មី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករហាងនំ មានទីលំនៅភូមិអណ្តូងទឹក ឃុំអណ្តូងទឹក ស្រុកបទុមសាគរ ខេត្តកោះកុង ស្នាក់នៅកន្លែងកើតហេតុខាងលើ  ស្លាកស្នាម នៅលើខ្លួនសព រួមមាន ស្នាមជាំហើមពោរដាច់រយះ ទក់សាច់នៅ ក្បាលខាងក្រោយចំនួន២កន្លែង  


យោងតាមកាមេរ៉ាសុវត្ថិភាព បង្ហាញ នៅវេលាម៉ោង៧និង៥៨នាទី ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ជនរងគ្រោះបានពរកូនប្រុស ដើរចុះតាមជណ្តើរមកដល់ខាងក្រោមស្រាប់តែជនសង្ស័យ បានស្ទុះទាញញញួរមកវាយក្បាល ជនរងគ្រោះពីក្រោយ រួចដើរចេញទៅក្រៅ ជិះ ម៉ូតូគេចខ្លួន   ក្រោយពេលកើតហេតុសមត្ថកិច្ចសន្និដ្ឋានថា ជនរងគ្រោះស្លាប់ ដោយសារការប៉ះទង្គិចក្បាលធ្ងន់ធ្ងរ ដោយពេលនេះ សពប្រគល់អោយក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

Post a Comment

0 Comments