KSNEWS

KSNEWS

នគរបាលខណ្ឌ​ជ្រោយចង្វារ​ សហការជាមួយ​ កម្លាំងសន្តិសុខ​OCIC បានឃាត់ក្មេងមួយក្រុមចំនួន​ ៨នាក់​ ម៉ូតូ​ ៥គ្រឿង​ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវសាធារណៈ







ភ្នំពេញ៖ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌជ្រោយចង្វារ​ សហការជាមួយ​ កម្លាំងសន្តិសុខ​OCIC បានឃាត់ក្មេងមួយក្រុមចំនួន​ ៨នាក់​ ម៉ូតូ​ ៥គ្រឿង​ ដែលបានធ្វើសកម្មភាពបង្ហោះម៉ូតូ តាមផ្លូវសាធារណៈ នាល្ងាចថ្ងៃអង្គារ៍​ ៥កេីត​ ខែកត្តិក​ ឆ្នាំជូត​ ទោស័ក​ ..២៥៦៤​ ត្រូវនឹងថ្ងៃទី២១​ ខែតុលា​ ឆ្នាំ២០២០​ តាមបណ្តោយផ្លូវបេតុងOCIC ស្ថិតនៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ 


នគរបាលបានអោយដឹងថា ក្នុងការបង្ក្រាបនេះ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ​ បានឃាត់ខ្លួន​ ក្មេងៗ ចំនួន៨នាក់រួមមាន


.ឈ្មោះ ម៉ា ឡុង ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិ៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

.ឈ្មោះ អាន សុច័ន្ទពិដោរ ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦​ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

.ឈ្មោះ​ មោះ ស៊ូសំណាង ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ។ 

.ឈ្មោះ ម៉ៅ រី ភេទប្រុស អាយុ ១៥ឆ្នាំ​ មុខរបរសិស្ស ស្នាក់នៅភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ 

.ឈ្មោះ គឹម សាល ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្តាល។ 

.ឈ្មោះ គឹម វាសនា ភេទប្រុស​ អាយុ ២៩ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅឃុំព្រែកតាមាក់ ស្រុកមុខកំពូល ខេត្តកណ្តាល។ 

.ឈ្មោះ សៅ ភក្តី ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់គីឡូម៉ែត្រលេខ៧ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ 

.ឈ្មោះ សាន ណារិទ្ធ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរកម្មករលើទឹកក្រូច ស្នាក់នៅ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៧​ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ 


បច្ចុប្បន្ន ក្មេងៗទាំង៨នាក់  ត្រូវបាននគរបាលធ្វើការអប់រំ និងធ្វេីកិច្ចសន្យា ហើយអោយអាណាព្យាបាល មកធានាយកទៅផ្ទះវិញ​ ដេីម្បីអប់រំណែនាំបន្ត។ចំណែកម៉ូតូត្រូវបានរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលជ្រោយចង្វារ ចំនួន​ ៣ថ្ងៃ ទុកជាការព្រមាន ទើបប្រគល់អោយទៅវិញ៕

Post a Comment

0 Comments