KSNEWS

KSNEWS

អតីតក្លឹបកំសាន្ត ៥៥ ត្រូវបានអគ្គីភ័យឆេះ ទាំងស្រុងបង្កការភ្ញាក់ដល់ប្រជាពលរដ្ឋ

ភ្នំពេញ៖ ទីតាំងអតីតក្លឹបកំសាន្ត ៥៥ ត្រូវបានអគ្គីភ័យឆាបឆេះ អស់ទាំងស្រុង បង្កការភ្ញាក់ដល់ប្រជាពលរដ្ឋ ជិតខាង តែសំណាងល្អមិនបង្កអោយរាលដាលដល់ផ្ទះប្រជាពលរដ្ឋនិងមានមនុស្សរងរបួសឡើយ។ 


ហេតុការនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៣០នាទី នៅចំណុចក្លឹបកំសាន្ត៥៥ ស្ថិតនៅចំណុចផ្លូវលេខ៥៥ កែងផ្លូវលេខ២៤០ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។



 តាមប្រភពព័ត៌មានពីអាជ្ញាធរមូលដ្ឋានបានអោយដឹងថា ចំពោះទីតាំងក្លឹបនេះ គឺត្រូវបានបិទជាយូមកហើយ តែរាល់ថ្ងៃមានជាងកំពុងវាយកំទេចចោល ខណៈនៅល្ងាចថ្ងៃកើតហេតុនេះ ស្រាប់តែមានហ៊ុយផ្សែង បង្កជាអណ្ដាតភ្លើងឆេះតែម្ដង។ ភ្លាមៗនោះប្រជាពលរដ្ឋក៏បានរាយការជូនសមត្ថកិច្ចមូលដ្ឋាន និងទាក់ទងទៅនគរបាលជំនាញបង្ការនិងពន្លត់អគ្គិភ័យ ចេញជួយបាញ់ទឹកអន្តរាគមន៍ ជៀសវាងបង្កការរាលដាលដល់ផ្ទះប្រជាពលរដ្ឋដែលនៅជិតខាងទីតាំងក្លឹប។



ក្រោយពេលកើតហេតុអាជ្ញាធរចុះមកជួយអន្តរាគមន៍និង យក អេស្កាវាទ័រ មកកាយទំលុះជញ្ជាំងក្លឹប ដើម្បីបង្កការងាយស្រួលក្នុងការជួយបាញ់ទឹកពន្លត់ទាន់ពេលវេលា។ ក្នុងប្រតិបត្តិការនេះដែររថយន្តពន្លត់អគ្គីភ័យមកដល់កន្លែងកើតហេតុចំនួន១២គ្រឿង សមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន ២០រថយន្តទើបរលត់ជាស្ថាពរ។ សូមបញ្ជាក់ផងដែរចំពោះការខូចខាតគឺទាំងស្រុង តែសំណាងល្អមិនបង្កអោយមានមនុស្សរងរបួសឡើយ៕

Post a Comment

0 Comments