KSNEWS

KSNEWS

នគរបាលចុះបង្ក្រាបករណីនាំចូល ស្តុក ចែកចាយឧបករណ៍គ្រឿងបំពងសម្លេងម៉ាកJBL(ក្លែងក្លាយ) និងម៉ាក JBZ( ក្លែងបន្លំម៉ាកសញ្ញា)





      ភ្នំពេញ៖ កម្លាំងនគរបាល នាយកដ្ឋានប្រឆាំងបទល្មេីសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ  ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្រោមការសម្របសម្រួលដោយ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះបង្ក្រាបករណីនាំចូល ស្តុក ចែកចាយឧបករណ៍គ្រឿងបំពងសម្លេងម៉ាកJBL(ក្លែងក្លាយនិងម៉ាក JBZ( ក្លែងបន្លំម៉ាកសញ្ញា)តាមបណ្តឹងរបស់ក្រុមហ៊ុនTilleke&Gibbins Ltd. នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ចំនួន០៣ទីតាំង នៅខណ្ឌ៧មករា និងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។


          ក្រោយពីធ្វេីការឆែកឆេរ សមត្ថកិច្ចចម្រុះបានរកឃេីញ និងដកហូតឧបករណ៍គ្រឿងបំពងសម្លេងម៉ាកJBL(ក្លែងក្លាយ)សរុបចំនួន ៨៤៤គ្រឿងនិងJBZ(ក្លែងបន្លំម៉ាកសញ្ញា)ចំនួន ២៩២គ្រឿង។


        បច្ចុប្បន្នសម្ភារ:ទាំងអស់ត្រូវបានព្រះរាជអាជ្ញារងបញ្ជាឲ្យរក្សាទុកជាបណ្ណោះអាសន្ននៅទីតាំងឃ្លាំងស្តុកទាំងនោះ និងបិទផ្លុំបេឃ្លាំង រង់ចាំការសំរេចពីស្ថាប័នតុលាការ និងតម្រូវអោយម្ចាស់ទីតាំង ចូលខ្លួនមកបំភ្លឺនៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដេីម្បីបន្តនិតិវិធី៕



Post a Comment

0 Comments