KSNEWS

KSNEWS

អាជ្ញាធរខណ្ឌទួលគោកនិងចាត់វិធានការពិន័យជាប្រាក់ចំពោះអ្នកចោលសម្រាមគ្មានសណ្ដាប់ធ្នាប់









ភ្នំពេញ៖ ចាប់ពីពេលនេះតទៅ អាជ្ញាធរខណ្ឌទួលគោក ដែលមានលោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌទួលគោកជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌលើកឡើងថា ប្រជាពលរដ្ឋដែលទុកដាក់សំរាមមិនបានត្រឹមត្រូវធ្វើឲ្យប៉ះពាល់បរិស្ថាន ប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ នឹងធ្វើការផាកពិន័យហើយ។

   

ជាក់ស្ដែងនៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២០

នៅមូលដ្ឋានខណ្ឌទួលគោកស្ថានភាពទូទៅដេប៉ូសំរាមនៅមានសល់បន្តិចបន្តួច ដូច្នះអាជ្ញាធរសំនូមពរសូមបងប្អូនប្រជាពលរដ្ឋ


មេត្តាជួយវេចខ្ចប់និង ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ បន្តទៀត បើពុំដូចនោះទេអាជ្ញាធរនឹងធ្វើការផាកពិន័យជាទឹកប្រាក់ចំនួន៥០០០០រៀល។


គួរំលឹកផងដែរ កាលពីព្រឹកថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២០ លោកឯក ឃុនដឿន បានដឹកនាំមន្ត្រីក្រោមឱវាទ ចុះសំអាត ប្រមូលសំរាមនិងផ្សព្វផ្សាយអំពីការបង្ការនិងទប់ស្កាត់covid-19 នៅក្នុងមូលដ្ឋានខណ្ឌទួលគោក លោកបានបញ្ជាក់អោយដឹងថា រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការធ្វើយ៉ាងណាអោយរាជធានីភ្នំពេញ មានសោភ័ណភាព បរិស្ថានល្អ ប្រជាពលរដ្ឋរស់នៅដោយភាពស្អាតនោះ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុក្រសួងបរិស្ថានបានបង្កើតឲ្យមានការដេញថ្លៃ ជ្រើសរើស ក្រុមហ៊ុនប្រមូលសំរាមចំនួន៣ដើម្បីប្រមូលសំរាមនៅក្នុងរាជធានីភ្នំពេញ ។ 







លោកក៏បានបញ្ជាក់ផងដែរថា ក្រោយពីបង្កើតឲ្យមានក្រុមហ៊ុនប្រកួតប្រជែងគ្នាលើការប្រមូលសម្រាម និងក្រោយពីមានការផ្សព្វផ្សាយ ណែនាំឱ្យបងប្អូនប្រជាពលរដ្ឋបញ្ចេញ ទុកដាក់សំរាមឲ្យបានត្រឹមត្រូវហើយនោះអាជ្ញាធររាជធានីភ្នំពេញនឹងធ្វើការផាកពិន័យទៅលើបងប្អូនប្រជាពលរដ្ឋដែលទុកដាក់សំរាមមិនបានត្រឹមត្រូវហើយ៕



Post a Comment

0 Comments