KSNEWS

KSNEWS

ឃ្លាំងម៉ាស៉ីនកិនស្រូវ មួយកន្លែង នៅក្នុងសង្កាត់រលួស ខណ្ឌដង្កោ ត្រូវខ្ទាតផ្កាភ្លើងពីឡសម្ងួតបង្កជាអគ្គិភ័យ ត្រូវសមត្ថកិច្ចចុះអន្តរាគមន៍ ដោយប្រើប្រាស់ឡានទឹក ៤គ្រឿង ទើបរលត់ទាំងស្រុង











(ភ្នំពេញ)៖​ ករណីអគ្គិភ័យឆេះរោងម៉ាស៉ីនកិនស្រូវ មួយកន្លែងដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ នៅវេលាម៉ោង ៩និង១០នាទីព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សមត្ថកិច្ចយើងពន្លត់បានដោយជោគជ័យមិនបង្កឱ្យមានការរាលដាលទៅកន្លែងផ្សេងៗនោះឡើយ។


លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ នៃស្នងការនគរបាលរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ក្រោយពីទទួលបានទូរស័ព្ទពីប្រជាពលរដ្ឋថា មានករណីអគ្គិភ័យឆេះរោងម៉ាស៉ីនកិនស្រូវ ភ្លាមៗនោះ លោកបានចេញបញ្ជាឲ្យរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលរាជធានីភ្នំពេញចំនួន ៨គ្រឿង ដើម្បីចេញប្រតិបត្តិការអន្តរាគមន៍ភ្លាមៗផងដែរ។


លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តថា ដោយនៅក្នុងករណីអគ្គិភ័យខាងលើនេះ បានឆេះបំផ្លាញឡសម្ងួតស្រូវ (ទំហំ ៣ម៉ែត្រ x ២០ម៉ែត្រ) អស់ចំនួន ១ឡ និងពុំបណ្ដាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។


លោកវរសេនីយ៍ឯក បន្តទៀតថា ម្ចាស់ទីតាំខាងលើមានឈ្មោះ ប៊ុង សុធី ភេទប្រុស អាយុ ៤៣ឆ្នាំ មានមុខរបរ ជាអាជីវករកិនស្រូវ។


ដោយនៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១២គ្រឿង ដោយប្រើប្រាស់ទឹកអស់ ៤ឡាន ក្នុងនោះ រួមមានរថយន្តពន្លត់អគ្គិភ័យស្នងការនគរបាលរាជធានីភ្នំពេញ ចំនួន ៨គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ២គ្រឿង, រថយន្តពន្លត់ពន្លត់អគ្គិភ័យស្នងការនគរបាលខេត្តកណ្តាល ចំនួន ៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១គ្រឿង, រថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន ស្រាបៀរកម្ពុជា ចំនួន ១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១គ្រឿង។ ដោយនៅក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចយើងបានអន្តរាគមន៍បាញ់ឲ្យរលត់ទៅវិញនាវេលាម៉ោង ៩និង៥៣នាទីព្រឹកថ្ងៃដដែរ។


លោកនាយការិយាល័យរូបនេះ បានអះអាងទៀតថា ដោយនៅក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះ មិនបានបណ្ដាលឲ្យមានមនុស្សណាម្នាក់រងគ្រោះឡើយ៕

Post a Comment

0 Comments