KSNEWS

KSNEWS

នគរបាលខណ្ឌដូនពេញ ឃាត់ខ្លួនបុរសម្នាក់ រួចបន្តឃាត់ចំនួន៧នាក់បន្ថែមទៀត ដកហូតសារធាតុញៀន ជាង២០០កញ្ចប់














ភ្នំពេញ៖ ក្រោយពីកម្លាំងនគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបានបើកការស្រាវជ្រាវឈានដល់ការបង្ក្រាបជាក់ស្តែងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចក្តាន់ពីរR6 ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់និងបានដកហូតវត្ថុតាងគ្រឿងញៀន ចំនួន២០៩កញ្ចប់តូចធំ ។ 


ជាក់ស្ដែងនៅវេលាម៉ោង១១និង០០នាទី​ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញបានប្រើប្រាស់វិធានការយកចម្លើយ ជនសង្ស័យបានសារភាពថាខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ ស៊ីន (មេក្លោង) ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅទីតាំងខាងលើ ប៉ុន្តែជនសង្ស័យបានដឹងខ្លួនបានរត់គេចខ្លួនបាត់ ដោយនូវតែអនុវត្តន៍តាមគោលការដឹកនាំកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍បានសហការជាមួយកម្លាំងបញ្ជាការឯកភាពខណ្ឌ ចុះធ្វើការបង្ត្រាបជាក់ស្តែង ហើយឆែរឆេរត្រួតពិនិត្យចំពោះទីតាំងតំបន់ ផ្លូវភ្លើងបន្ថែមរកឃើញវត្ថុតាង ជាឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងដាវកែច្នៃខុសច្បាប់ចំនួនៈ០១ដើមនិងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនៈ០៧នាក់(ប្រុស) បន្ថែមទៀតដែលជាបក្ខពួកជនសង្ស័យ។


ជាក់ស្ដែង ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ថ្នាក់ដឹកនាំ លោកវរសេនីយត្រី ម៉ៅ ចាន់ថុន អធិការរងទទួលផែនគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញា ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដ៏ធំមួយ នៅតំបន់ ចំណុចក្តាន់ពីរR6 ផ្លូវរថភ្លើង ឃាត់ខ្លួន ជនសង្ស័យម្នាក់ និងដកហូតសារធាតុញៀន ប្រភេទក្រាមសថ្លា បានចំនួន ២០៩កញ្ចប់(ក្នុងនោះមានកញ្ចប់ធំចំនួន០៣កញ្ចប់) និងជញ្ជីងសំរាប់ថ្លឹងថ្នាំញៀនចំនួន០១។


គួរបញ្ចាក់ផងដែរកាលពីវេលាម៉ោង ៩និង២០នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ លោក វរសេនីយត្រី ម៉ៅ ចាន់ថុន អធិការរងទទួលផែនគ្រឿងញៀន នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានដឹកនាំប្រតិបត្តិការ នៅស្ថិតនៅចំណុចក្តាន់ពីរR6 ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ ដោយឃាត់ខ្លួន ជនសង្ស័យម្នាក់ ឈ្មោះ សុង ដេត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅតំបន់រថភ្លើង ផ្លូវR6 មុខរបរមិនពិតប្រាកដ។


សូមបញ្ចាក់ផងដែរ កន្លងមករហូតដល់បច្ចុប្បន្ននេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានី លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការរាជធានីភ្នំពេញ,និង លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ តែងតែណែនាំ ដាក់បទបញ្ជាដល់មន្រ្តីក្រោមឪវាទអោយយកចិត្តទុកដាក់ ពីបញ្ហាសណ្ដាប់ធ្នាប់ សន្តិសុខ ជូនបងប្អូនប្រជាពលរដ្ឋ ដែលអំពើលួច ឆក់ ប្លន់ ជួញដូរគ្រឿងញៀននេះ ធ្វើអោយបងប្អូនប្រជាពលរដ្ឋ ភ័យខ្លាច ជាពិសេសនៅមូលដ្ឋានខណ្ឌដូនពេញ តំបន់ផ្លូវរថភ្លើង (បឹងកក់)។


បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ រួមទាំងវត្ថុតាងត្រូវបានកម្លាំងជំនាញខណ្ឌឃាត់និងដកហូត ដើម្បី កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕

Post a Comment

0 Comments