KSNEWS

KSNEWS

នគរបាលឆ្មក់បង្ក្រាបទីតាំង ជល់មាន់មួយកន្លែងនៅសង្កាត់ព្រែកតាសេក ឃាត់ខ្លួនមនុស្ស១៣នាក់



















ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការឆ្មក់បង្ក្រាបទីតាំងជន់មាន់មួយកន្លែង ឃាត់បានមនុស្ស១៣នាក់ ម៉ូតូ១៣គ្រឿង និងមាន់៤ក្បាល។ ហេតុការណ៍នេះ នៅវេលាម៉ោង១១ព្រឹក ថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ២០២០ នៅចំណុចក្រោមដើមឈើគុម្ភព្រៃត្រែង តាមច្រាំងទន្លេ ខាងជើងស្ពានបាឡេ ស្ថិតក្នុងភូមិ ដើមគ សង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។


នគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់អោយដឹងថានៅមុនឈានដល់ការចុះបង្ក្រាប គឺទទួលបានបញ្ជាររបស់ឯកឧត្តមឧត្តសេនីយ៍ឯក  ថេត ស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋល្អ បានផ្តល់ព័ត៌មានថា នៅចំណុចទីតាំងខាងលើមាន មានក្រុមអ្នកនិយមល្បែងជល់មាន់ ជាច្រើនកុះករ។ដូច្នេះទើបនៅព្រឹកថ្ងៃទី២៨នេះ លោកវរសេនីយ៍ឯក ប៊ុត សត្យា នាយការិយាល័យ អនុញ្ញាតឲលោក វរសេនីយ៍ទោ រ៉េត ស៊ីណែត នាយរងការិយាល័យ ដឹកនាំកម្លាំងចុះបង្ក្រាបបានជាក់ស្តែងតែម្តង។


ក្រោយប្រតិបត្តិការ នគរបាលបានធ្វើការ ឃាត់បានក្រុមអ្នកលេងមាន់ ចំនួន១៣នាក់ ម៉ូតូចំនួន១៣គ្រឿង មាន់ជល់ចំនួន៤ក្បាលនាំទៅស្នងការដ្ឋាននគរបាលព្រហ្មទណ្ឌ។


បច្ចុប្បន្នអ្នកលេងល្បែងទាំង១៣នាក់ រួមទាំងវត្ថុតាងបញ្ចូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ទៅសាកសួរកសាងសំណុំរឿង ដើម្បីចាត់ការតាមនិតិវិធីច្បាប់៕

Post a Comment

0 Comments