KSNEWS

KSNEWS

រដ្ឋបាលរាជធានីភ្នំពេញបានបន្តកែលំអផ្លូវលេខ៩០ ដែលរងការខូចនិងសំបុកមាន់ច្រើន ដើម្បីឲ្យអ្នកធ្វើដំណើរងាយស្រួល










ភ្នំពេញ៖ នាពេលបច្ចុប្បន្ន សាលារាជធានីភ្នំពេញបានយកចិត្តទុកដាក់ពីបញ្ហា ការខូចខាតផ្លូវ ការកកស្ទះចរាចរណ៍និងរៀបចំសណ្ដាប់ធ្នាប់នៅតាមបណ្ដាមហាវិថីតូចធំនិងផ្លូវតូចៗមួយចំនួនធំក្នុងមូលដ្ឋានទាំង១៤ខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។

ដូច្នេះផ្លូវកៅស៊ូ ប្រភេទAC កម្រាស់ .៥សង់ទីមែត្រ នៅផ្លូវលេខ៩០ ចន្លោះពីតីរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ៤៧ ប្រវែង២៧០ម៉ែត្រ ត្រូវបាន ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ប្រើប្រាស់កញ្ជប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួសជុលឲ្យបានល្អប្រសើរ 


ជាក់ស្ដែងនៅវេលាម៉ោង ១០ព្រឹក  ថ្ងៃច័ន្ទ ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក .ស២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ លោកសុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានអញ្ជើញចុះត្រួតពិនិត្យការដ្ឋានជួសជុល អ៊ុតកៅស៊ូ ប្រភេទAC កម្រាស់ .៥សង់ទីមែត្រ នៅបណ្តោយផ្លូវលេខ៩០ ចន្លោះពីតីរវិថីព្រះស៊ីសុវត្ថិ ដល់ផ្លូវលេខ៤៧ ប្រវែង ២៧០ម៉ែត្រ ប្រវែង២៧០ម៉ែត្រ ដែលជាកញ្ជប់ថវិការបស់រដ្ឋបាលរាជធានីភ្នំពេញទាំងស្រុង  


ក្នុងនាមប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការខណ្ឌ-សង្កាត់ សូមថ្លែង អំណរគុណដ៏ជ្រាលជ្រៅបំផុត ជូនចំពោះ ឯកឧត្តម ឃួង ស្រេងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលលោកតែងតែយកចិត្តទុកដាក់អំពីការងារអភិវឌ្ឍន៍មូលដ្ឋាន ក្នុងគោលបំណងលើកកំពស់ជីវភាព និងការរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ៕



ជាចុងក្រោយ អាជ្ញាធសូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ រស់នៅសងខាងផ្លូវ១ខ្សែនេះចូលរួមសហការជាមួយអាជ្ញាធ កុំបានផ្លូវធំទូលាយ ដាក់តាំងលក់លើចិញ្ជើមផ្លូវលើសពី១ភាគ៣ បន្តទៀត ដើម្បីកាត់បន្ថយការកកស្ទះទៀត និងលើកសោរភ័ណ្ឌភាពទៅក្រុងផងដែរ៕

Post a Comment

0 Comments