KSNEWS

KSNEWS

គណៈកម្មការផ្សារដេប៉ូ បន្តចុះចែកម៉ាសជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ជូនអាជីវករនិងប្រជាពលរដ្ឋធ្វើដំណើរចេញចូលផ្សារ
















ភ្នំពេញ៖ ម៉ាសដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តាមរយៈ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានផ្ដល់ជូនគណៈកម្មការផ្សារទាំង២៥ ក្នុងរាជធានីភ្នំពេញ ដើម្បីចែកបន្ដជូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងផ្សារ ដើម្បីចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានរីករាលដាលចូលសហគមន៍។


ជាក់ស្ដែងនៅព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០នេះ លោក សេង សារ៉ន ប្រធានគណៈកម្មការផ្សារដេប៉ូ បានបន្តដឹកនាំក្រុមការងារចុះចែកម៉ាស់ចំនួន៥០០ម៉ាស់បន្ថែមទៀត ជូនអាជីវករលក់ដូរនៅក្នុងផ្សារ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ចេញចូលផ្សារដែលមិនបានពាក់ម៉ាស និងណែនាំដល់បងប្អូនអាជីវកទាំង រក្សាគំលាត១ម៉ែត្រកន្លះ លាងដៃនិងជែលឬ អាកុលអោយបានញឹកញាប់ គណៈកម្មការផ្សារដើមគរ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីជៀសផុតពីជំងឺកូវីដ-១៩។


លោក សេង សារ៉ន ប្រធានគណៈកម្មការផ្សារដេប៉ូ បានបន្តអោយដឹងទៀតថា  ម៉ាស់ដែលគណៈកម្មការផ្សារចុះចែកជូនដល់ បងប្អូនប្រជាពលរដ្ឋទាំងអស់នេះជាអំណោយដ៏ថ្លៃថ្លារបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដើម្បីចែកជូនពាក់ បង្កាទប់ស្កាត់នៃការឆ្លងជម្ងឺកូវីត១៩ ដោយក្នុងប្រជាពលរដ្ឋម្នាក់ទទួលបានម៉ាស់ចំនួន២ម៉ាស់៕

Post a Comment

0 Comments