KSNEWS

KSNEWS

បុរសម្នាក់រងរបួសបាក់ជើងខាងស្ដាំបង្កឡើងដោយគ្រោះថ្នាក់ចរាចរណ៍ រថយន្តបុកម៉ូតូ


















ភ្នំពេញ៖ ដោយសារតែកត្តាមនុស្សបើកបររថយន្តពុំមានការប្រុងប្រយ័ត្នបង្កឱ្យបុរសម្នាក់រងរបួសបាក់ជើងខាងស្ដាំក្នុងករណីម្នាក់បើករថយន្តបុកបុរសម្នាក់កំពុងតែជិះម៉ូតូតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ។ 


ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧និង៣០ នាទីព្រឹកថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២០នៅចំណុចមុខធានាគារABA ក្បែរទីស្ដីការគណៈរដ្ឋមន្ត្រីស្ថិតនៅតាមបណ្ដោយមហាវិថីសហព័ន្ឋរុស្ស៊ីមូលដ្ឋានសង្កាត់មិត្តភាព ខណ្ឌ ៧មករា រាជធានីភ្នំពេញ។ 


តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញមានបុរសម្នាក់បើករថយន្តម៉ាក lexus rx300 ពណ៌ស ស្លាកលេខភ្នំពេញ 2AW-2488 ធ្វើតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ តើមានបុរសម្នាក់ជាម៉ូតូម៉ាកសង់ឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CU-0043 ធ្វើដំណើរតាមមហាវិថីសហព័ន្ធរុស្ស៊ីក្នុងទិសដៅពីកើតមកលិច បម្រុងនិងបត់ឆ្វេង ត្រូវបានរថយន្តបង្កបើកបុកយ៉ាងពេញទំហឹងតែម្ដងបណ្ដាលអោយបាក់ជើងខាងឆ្វេង ហើយរថយន្តព្យាយាមបើករត់គេច ត្រូវបានប្រជាពលរដ្ឋតាមឃាត់បាននៅមូលដ្ឋានសង្កាត់មនោរម្យខណ្ឌ៧មករា។ 


ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្តិ៍មិត្តភាព និងនគរបាលជំនាញចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាចុះមកដល់កន្លែងកើតហេតុ ជួយសម្រួលចរាចរណ៍កុំអោយមានការកក់ស្ទះ និងទាក់ទងទៅរថយន្តសង្គ្រោះបន្ទាន់យកបរុសជនរងគ្រោះទៅមន្ទីរពេទ្យកាល់ម៉ែតតែម្ដង។ 


លោក វរសេនីយ៍ទោ ង៉ែត សារុន អធិការរងទទួលផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាបានអោយដឹងថា ម្ចាស់រថយន្តបង្កបើកបរក្នុងស្ថានភាពស្រវឹង មានសារធាតុអាកុល ០.៥៧ មួយមីលីក្រាមក្នុង១លីត្រខ្យល់។ 


ក្រោយពេលកើតហេតុនគរបាលជំនាញបានឃាត់ខ្លួនម្ចាស់រថយន្តនិងរថយន្តបង្កមកអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

Post a Comment

0 Comments