KSNEWS

KSNEWS

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកបានចុះបង្ក្រាបទីតាំងល្បែងភ្នាល់ ជល់មាន់និងឡូតូ










ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដោយមានបទបញ្ជាពីលោក ឯក ឃុនដឿន អភិបាលនៃគណះអភិបាលខណ្ឌ ដាក់បញ្ជាអោយចុះបង្ក្រាបជាក់ស្ដែងទីតាំងល្បែងភ្នាល់ តាមអនឡាញ ជល់មាន់និងឡូតូ និងឃាត់ខ្លួនមនុស្សប្រុសស្រី៣នាក់ រួមទាំងសម្ភារៈមួយចំនួន។


ប្រតិបត្តិការការនេះធ្វើឡើងកាលពីវេលាម៉ោង៣រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២០ នៅផ្ទះលេខ៦៤ ផ្លូវលេខ១៨៦ កែងនឹងផ្លូវលេខ២៥៧ មូលដ្ឋានសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានបានអោយដឹងថា មនុស្សប្រុសស្រីទាំង៣នាក់ដែលត្រូវបានឃាត់ខ្លួន រួមមានទី១ ឈ្មោះ សូខ ខៀន ភេទប្រុស អាយុ៧៦ឆ្នាំ។ទី២ ឈ្មោះ សុខ ថាវរី ភេទស្រី អាយុ៣០ឆ្នាំ ។ និងទី៣ មានឈ្មោះ ភឹម សុខខេង ភេទស្រី អាយុ ២៧ឆ្នាំ ។


មន្រ្តីជំនាញបានបញ្ជាក់អោយដឹងបន្ថែមថា ទីតាំងបើកល្បែងភ្នាល់ តាមអនឡាញ ជល់មាន់និងឡូតូ ត្រូវបានមន្រ្តីជំនាញមូលដ្ឋានបានចុះធ្វើកិច្ចសន្យានិងបិទម្ដងរួចមកហើយ តែមិនបានប៉ុន្មានផង ម្ចាស់ទីតាំងនៅតែផ្កើននិងបញ្ជារបស់ថ្នាក់ដឹកនាំ ដូច្នេះនៅរសៀលថ្ងៃទី២៣ខែធ្នូ នេះ លោក ឯក ឃុនដឿន អភិបាលនៃគណះអភិបាលខណ្ឌ ដាក់បញ្ជាអោយកម្លាំងគណះបញ្ជាការឯកភាពចុះបង្រ្កាបជាក់ស្ដែងតែម្ដងដោយឃាត់ខ្លួនមនុស្ស៣នាក់ និងដកហូតទូរទស្សន៍ចំនួន៣គ្រឿង កំព្យូទ័រ១គ្រឿង ម៉ាស៉ីនព្រីនបុងចាក់១គ្រឿង។


លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោកបានលើកឡើងថា ឆ្នោតខ្មែរ មានច្បាប់ បើខុសច្បាប់រួមគ្នាបង្ក្រាប កុំ៣ តាមប្រសាសន៍សម្តេចក្រឡាហោម 

១ កុំពាក់ព័ន្ធ,២ កុំនៅពីក្រោយ, ៣ កុំបន្ធូបន្ថយទោស។


ក្រោយប្រតិបត្តការកម្លាំងគណះបញ្ជាការឯកភាពបាននាំខ្លួនមនុស្សប្រុសស្រីចំនួន៣នាក់ទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនខ្លួនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

Post a Comment

0 Comments