KSNEWS

KSNEWS

គណៈកម្មការ​ផ្សារ​ដើម​គ​រ​ នាំយកថវិកា​ អភិបាលរាជធានីភ្នំពេញ ជូនសមាជិកគណៈកម្មការផ្សារ​ ដែលកំពុងព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត




ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០ លោក គៀង​ ចក់​ ប្រធានផ្សារដើម​ បាននាំយកថវិកាចំនួន .០០០.០០០រៀល របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជូនដល់លោក ជួន​ វៀង​ សមាជិកគណៈកម្មការផ្សារដើមគរដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត​  


លោក​ គៀង​ ចក់​ ប្រធានផ្សារដេីមគរ​ បាននាំនូវការផ្តាំផ្ញើសួរសុខពីសំណាក់លោក ឃួង ស្រង អភិបាលរាជធានីភ្នំពេញ​ ត្រូវខិតខំព្យាបាលជំងឺ និងស្តាប់តាមឱវាទគ្រូពេទ្យ ដើម្បីបានឆាប់ជាសះស្បើយ។ លោកបញ្ជាក់ថា លោក ឃួង ស្រេង កន្លងមកតែងតែយកចិត្តទុកដាក់ដល់មន្ត្រីរាជការក្រោមឱវាទ​ ក្នុងការទំនុកបម្រុងពេលជួបការលំបាក ពិសេសពេលមានជំងឺឈឺថ្កាត់ជាដើម។


សូមបញ្ជាក់ថាលោក​ ជួន​ វៀង​ សព្វថ្ងៃលោកមានមុខងារជាសមាជិកគណៈកម្មការផ្សារដេីមគរ​ និងមានជម្ងឺមហារីកបំពង់កហេីយសព្វថ្ងៃនេះលោកកំពុងបន្តសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត

Post a Comment

0 Comments