KSNEWS

KSNEWS

ការដ្ឋានមួយកន្លែងធ្លាក់ដែរ ចំបុរសម្នាក់កំពុងធ្វើដំណើរតាមរថយន្តរងរបួសធ្ងន់







ភ្នំពេញ៖ បុរសម្នាក់រងរបួសធ្ងន់ ដោយទីតាំងការដ្ឋាន១កន្លែងបានធ្លាក់ដែរថ្នាំងអំពៅ១ដើម ទម្លុះកញ្ចក់រថយន្តទំនើបមួយគ្រឿង បណ្តាលឲ្យធ្លុះជើង។ ហេតុការណ៍នេះកើតឡើងកាលពីនៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចការដ្ឋាន នៅខាងត្បូងវត្តបទុមវតី ក្បាលដីលេខ១២៤ ផ្លូវលេខ៧ ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុមាន បុរសម្នាក់ធ្វើដំណើរដោយរថយន្តម៉ាក់ Ford ពណ៌ប្រផះ ពាក់ស្លាកលេខភ្នំពេញ 2BF-0636 ធ្វើដំណើរតាមបណកដោយផ្លូវ ខណះមកដល់ចំណុចការដ្ឋានស្រាប់តែមានដែកថ្នាំងអំពៅធ្លាក់មកពីលើការដ្ឋានកំពុងសាងសង ទម្លុះកញ្ចក់រថយន្ត បុកចំជើងរបស់បុរសកំពុងបើករថយន្តនោះតែម្ដង។


ភ្លាមៗនោះបង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានចុះដល់កន្លែងហេតុ បានបញ្ជូនជនរងគ្រោះទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់។


ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានបញ្ជាអោយកម្លាំងជំនាញចុះទៅទីតាំងការដ្ឋានពិនិត្យមើលនិងអោយផ្អាកទាំងស្រុងជាបណ្ដោះអាស្នន។ សូមបញ្ជាក់ផងដែរក្រោយបញ្ជូនជនរងគ្រោះដល់មន្ទីរពេទ្យ ភាគីម្ចាស់ការដ្ឋាននិងភាគីជនរងគ្រោះ ក៏បានសម្របសម្រួលគ្នាជាមួយរងគ្រោះជូនជាសំណងផងដែរ៕

Post a Comment

0 Comments