KSNEWS

KSNEWS

នគរបាលខណ្ឌ៧មករា ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណី លួចកាបូប នៅផ្សារអូរឬស្សី




ភ្នំពេញ៖ កម្លាំងនគរបាលប៉ុសិ្តរដ្ឋបាលអូឬស្សីទី១ នៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានឃាត់ខ្លួនជនសង្ស័យម្នាក់  ពីបទលួចការបូបនៅចំនុចការាស់ផ្ញើម៉ូតូ ផ្សារអូរឬស្សី។ ហេតុការនេះ បានកើតឡើងកាលពី វេលាម៉ោង ១៣និង១០នាទី នារសៀលនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២១នៅចំនុចការាស់ផ្ញើម៉ូតូ ផ្សារអូរឬស្សីផ្លូវ១៨២ ភូមិ ២ សង្កាត់អូឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានអោយដឹងថា ជនសង្ស័យ មានឈ្មោះ ផុន វិសាល  ភេទប្រុស អាយុ២៩ ឆ្នាំ មុខរបរ ជាងកាត់សក់  ស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវបេតុង សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ (ពិនិត្យទឹកនោមមានសារធាតុញៀន)។ចំណែកជនរងគ្រោះឈ្មោះ ផេង ដាណែត  ភេទ ស្រី អាយុ៣៤ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុន  មានទីលំនៅផ្ទះលេខ១៣៤ ផ្លូវលេខ៩ សង្កាត់ត្រពាំងថ្លឹង ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីនារីរងគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ នារីរងគ្រោះបានមកផ្ញើម៉ូតូនៅផ្សារអូរឬស្សី គោលបំណងចូលផ្សារអូរឬស្សី ខណៈចូលដល់ផ្សារ ជនរងគ្រោះរកទិញរបស់របរ ស្រាប់តែបម្រុងយកលុយទិញ រកមើលមិនឃើញសោះឡើយ ទើបបង្កការភ្ញាក់ផ្អើលដល់សន្តិសុខផ្សារនិងនគរបាលប៉ុស្តិ៍រដ្ឋបាលអូរឬស្សីទី១ ជួយអន្តរាគមន៍ភ្លាមៗ។

ក្រោយពីឃាត់ខ្លួនជនសង្ស័យនគរបាលបានដកហូតសំភារៈចាប់យកពីជនសង្ស័យរួមមានការបូបពណ៌សរចំនួន១ ជាការបូបរបស់ជនរងគ្រោះ ត្រូវបាននគរបាលប្រគល់អោយជនរងគ្រោះវិញ។ 


បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នុំពេញចាត់ការតាមនីតិវិធីច្បាប់៕

Post a Comment

0 Comments