KSNEWS

KSNEWS

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញចុះបង្ក្រាប់ទីតាំងហ្គេមបាញ់ត្រីដកហូតចំនួន៤ទូរ









ភ្នំពេញ៖ ទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដែលលួចបើកលួចលាក់ត្រូវបាន លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានចាត់អោយលោក យស់ យុទ្ធី អភិបាលរងខណ្ឌដូនពេញ និង លោក គឹម វុត្ថា ប្រធានប្រជាការពារ និង មន្ត្រីជំនាញពាក់ព័ន្ធ ចុះបង្ក្រាប់បទល្មើស ហ្គេមហ្គេមបាញ់ត្រី ខុសច្បាប់ ចំនួន០២ទីតាំងដែលបានបើកយ៉ាងអនាធិបតេយ្យ បានធ្វើការឆែកឆេរត្រួតពិនិត្យរកឃើញហ្គេមបាញ់ត្រីចំនួន០៤ទូរ ចំណែកអ្នកលែងល្បែង និងម្ចាស់ទីតាំងបាននាំគ្នារត់គេចខ្លួនបាត់អស់។


     ប្រតិបត្តិការនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១០:០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ៩ រោច ខែបុស្ស ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១ស្ថិតនៅ ផ្លូវលេខ៨០ ភូមិ២១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


     ក្រោយបញ្ជប់ប្រតិបត្តិការ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ បានធ្វើការដកហូតបានទូហ្គេមប្រភេទបាញ់ត្រីបានចំនួន ៤ទូ ដឹកយកមករក្សាទុក នៅសាលាខណ្ឌដូនពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

Post a Comment

0 Comments