KSNEWS

KSNEWS

អាជ្ញាធរខណ្ឌដូនពេញចុះអនុវត្ត វិធានការ រដ្ឋបាលបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជម្ងឺកូវីដ-១៩


ភ្នំពេញ៖ លោក សុខ ពេញវុធ អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ បានបន្តដឹកនាំ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ចុះអនុវត្ត វិធានការ រដ្ឋបាលបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជម្ងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ រាជធានីភ្នំពេញ ត្រួតពិនិត្យ រថយន្តបានចំនួន ៦គ្រឿង និងម៉ូតូចំនួន១៣១ គ្រឿង។




ប្រតិបត្តិការចុះអនុវត្ត វិធានការរដ្ឋបាលបណ្តោះអាសន្ន នៅយប់ថ្ងៃច័ន្ទ ៨រោច ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី០៥  ខែមេសា ឆ្នាំ២០២១ ដោយបានដាក់គោលដៅត្រួតពិនិត្យ នៅបណ្តោយ មហាវិថីព្រះនរោត្តម ដើម្បីត្រួតពិនិត្យ យានជំនិះគ្រប់ប្រភេទ និង ត្រួតពិនិត្យ លិខិតអនុញ្ញាត។


លោក អភិបាលខណ្ឌដូនពេញបានលើកឡើងផងដែរថាទន្ទឹមគ្នានេះ គណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌក៏បានរៀបចំក្រុមល្បាតចំនួន០១ក្រុមទៀតដែលដឹកនាំដោយលោក ចាន់ គន្ថេត អភិបាលរងខណ្ឌ ល្បាតត្រួតពិនិត្យក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ក្នុងចន្លោះ២ម៉ោងម្តង រហូតដល់ម៉ោង ០៥:០០នាទីទៀបភ្លឺ និងគណ:បញ្ជាការឯកភាពរដ្ឋបាលសង្កាត់ទាំង១១ ក៏បានម្ចាស់ការរៀងៗខ្លួន ដោយបន្តចុះល្បាតនិងណែនាំដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន អនុវត្តតាមការជូនដំណឹងរបស់អាជ្ញាធរ អោយបានម៉ឺងម៉ាត់បំផុត។


សូមបញ្ជាក់ផងដែរក្នុងប្រតិបត្តិការ ចុះអនុវត្ត វិធានការ រដ្ឋបាលបណ្តោះអាសន្ន ដេីម្បីទប់ស្កាត់ក្នុងការរីករាលដាលជម្ងឺកូវីដ-១៩ ជាលទ្ធផល ត្រួតពិនិត្យ រថយន្តបានចំនួន ៦គ្រឿង ម៉ូតូចំនួន១៣១ គ្រឿង មានឯកសារបញ្ជាក់ត្រឹមត្រូវ និងបានអនុញ្ញាតអោយពួកគាត់ធ្វើដំណើរបន្ត ទាំងអស់៕








Post a Comment

0 Comments