KSNEWS

KSNEWS

លោក អភិបាលខណ្ឌដូនពេញ បាន អញ្ជើញដឹកនាំមន្ត្រីចុះពិនិត្យការចាក់វ៉ាក់សាំងបង្ការជំងឺ covid-19 នៅមន្ទីរពេទ្យបង្អែកចតុមុខ



ភ្នំពេញ ៖ លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បាន អញ្ជើញដឹកនាំមន្ត្រីចុះពិនិត្យការងារចាក់វ៉ាក់សាំងបង្ការជំងឺ covid-19 ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាលោកតាលោកយាយ អ៊ុំពូមីង ដែលមានអាយុ៦០ឆ្នាំឡើង ក្នុងមូលដ្ឋាន នៅមន្ទីរពេទ្យបង្អែកចតុមុខ ។ 







      ជាក់ស្ដែងនៅវេលាម៉ោង ០៨និង៣០នាទីព្រឹកថ្ងៃពុធ ៣រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញដឹកនាំក្រុមការងារចុះពិនិត្យ និង សម្រួលការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនដល់ប្រជាពលរដ្ឋ ដែលមានអាយុ ៦០ឆ្នាំឡើង ក្នុងមូលដ្ឋានខណ្ឌដូនពេញ នៅមន្ទីរពេទ្យបង្អែកចតុមុខ ។ 





     ក្នុងការចុះពិនិត្យនេះ លោក អភិបាល បានមានប្រសាសន៍ណែនាំសម្របសម្រួលឲ្យ ប្រជាពលរដ្ឋ ជាពិសេស លោកតាលោកយាយ អ៊ុំពូមីង ដែលបានអញ្ជើញមកចាក់វ៉ាក់សាំងនាពេលនេះ អនុវត្តតាមការណែនាំ ៣កុំ ៣ការពារ  របស់រាជរដ្ឋាភិបាល ក៏ដូចជាវិធានការការពាររបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាត និងលាងដៃជាមួយអាល់កុល ជែល ឬ សាប៊ូ អោយបានញឹកញាប់ និង ស្តាប់តាមការណែនាំរបស់ក្រុមគ្រូពេទ្យជំនាញ ដើម្បីរួមគ្នាក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺ covid-19 និង សូមជូនពរដល់បងប្អូនប្រជាពលរដ្ឋ ទាំងអស់ជៀសផុតអំពីជំងឺCovid-19 ទាំងអស់គ្នា៕



Post a Comment

0 Comments