KSNEWS

KSNEWS

គណគណៈកម្មការផ្សាអូរឬស្សីបានចែកអង្កជូន អាជីវករ សន្តិសុខ អនាម័យ នៅផ្សារចំនួន១១៤នាក់


















ភ្នំពេញ​៖ ប្រធានគណគណៈកម្មការផ្សាអូរឬស្សី នាំយកអង្ក ដែលជាអំណាយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ចែកជូនដល់បងប្អូន អាជីវករ សន្តិសុខ អនាម័យ ទីទ័ល នៅផ្សារអូរឬស្សីចំនួន១១៤នាក់ ។  អំណោយនេះផងដែរ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចែកជូនដល់គណៈកម្មការផ្សារទាំង២៥ផ្សារ ក្នុងមូលភូមិសាស្រ្តរាជធានីដើម្បីចែកជូនបងប្អូន អាជីវករ សន្តិសុខ អនាម័យ។



ជាក់ស្ដែងនៅវេលាម៉ោង៩ ព្រឹកថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២១ លោក ហ៊ត វ៉ានធី ប្រធានគណៈកម្មការផ្សារអូរឬស្សី បានរៀបចំចែកអង្ករ ដល់បងប្អូន អាជីវករ សន្តិសុខ អនាម័យ ទីទ័ល នៅផ្សារ ក្នុងម្នាក់អង្ករ ១ប៉េ ចំនួន១១៤នាក់

ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៨២ សង្កាត់អូរឬស្សីទី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ។


បងប្អូន អាជីវករ សន្តិសុខ អនាម័យ ទីទ័ល នៅផ្សារអូរឬស្សី បានថ្លែងអំណរអរគុណ ដល់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលលោក តែងតែយកចិត្តទុកដាក់ពីផលលំបាកដល់កូនចៅ ជានិច្ច និងបានចែកអំណោយជាអង្កដល់បងប្អូនទីទល់ ក្នុងអំឡុងពេល ការរីករាលដាលនូវជម្ងឺ covid-19 នេះ។ បន្ថែមទៀតនោះ សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួម បង្ការ ទប់ស្កាត់ ទាំងអស់គ្នា និងចូលរួមពាក់ម៉ាស់ លាងដៃជាមួយអាកុលឬជែល អោយបានជាប្រចាំ ជៀសវាងការឆ្លងនៃជម្ងឺcovid-19។



លោក ហ៊ត វ៉ានធី ប្រធានគណៈកម្មការផ្សារអូរឬស្សី ក៏បានលើកឡើងផងដែរ ថា សូមថ្លែងអំណរអគុណ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់អំណោយតាមរយៈ ឯកឧត្តម ឃួង ស្រេង ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញនិងជាអភិបាលនៃគណៈអភិបាលរាជធានី ចែកដល់ផ្សារ រៀបចំចែកជូនបន្តដល់បងប្អូនអាជីវក សន្តិសុខ អនាម័យ ដើម្បីចែករំលែកទុកលំបាកខ្លះ ដល់ពួកគាត់ ទាំង១១៤នាក់។



ជាចុងក្រោយ លោក ហ៊ត វ៉ានធី ប្រធានគណៈកម្មការផ្សារអូរឬស្សី សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋក៏ដូចអាជីវកក្នុងបរិវេនផ្សារទាំងអស់សូមចូលរួម ពាក់ម៉ាស់ លាងដៃ រក្សាគំលាត់ បង្ការ ទប់ស្កាត់ ការរីករាល និងអនុវត្តន៍នូវវិធានការ ៣កុំ ៣ការពារ ថែមទាំងការចូលរួមរបស់បងប្អូនទាំងអស់គ្នាទើបរដ្ឋាភិបាលអាចយកឈ្នះ នោងបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍២០កុម្ភះនេះបាន៕



Post a Comment

0 Comments