KSNEWS

KSNEWS

ជនសង្ស័យប្រុសស្រីចំនួន១៤នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ ឃាត់ខ្លួនពាក់ព័ន្ធករណីបន្លំខ្លួនជាគ្រូពេទ្យ ចាប់ជំរិតទារប្រាក់ពីជនរងគ្រោះ


















ភ្នំពេញ៖ កម្លាំងនគរបាលជំនាញនាយកដ្ឋានព្រហ្មទណ្ឌ សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌរាជធានី រួមទាំងនគរបាលមូលដ្ឋានខណ្ឌ ចុះបង្ក្រាប់ជនសង្ស័យប្រុសស្រីចំនួន១៤នាក់ ពាក់ព័ន្ធករណី ចាប់ជំរិតទារប្រាក់ចំនួនបីមុឺនដុល្លារ នៅចំណុចសណ្ឋាគារ POSITANO BOUTIQUE HOTEL។


ប្រតិបត្តិការនេះធ្វើឡើងកាលពី វេលាម៉ោង០៤ល្ងាចថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២១ សម្របសម្រួលដោយ លោក ម៉ុត ដារ៉ាជាព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំផ្ទាល់ដោយលោក ឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ និង លោក យស យុទ្ធី អភិបាលរងនៃគណៈអភិបាលខណ្ឌដូនពេញ បានសហការជាមួយកម្លាំងជំនាញជាច្រើនបន្ថែមទៀត ចុះបង្ក្រាប់ជនសង្ស័យប្រុសស្រីបានចំនួន១៤នាក់ ក្នុងនោះស្រីម្នាក់ នៅចំណុចសណ្ឋាគារ POSITANO BOUTIQUE HOTEL ដែលមានទីតាំងផ្ទះលេខ០៤ និងលេខ ០៦ ផ្លូវលេ១៤៤ ភូមិ៦ សង្កាត់ផ្សារកណ្តាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


តាមប្រភពព័ត៌មានពីមន្រ្តីជំនាញបានអោយដឹងថា កាលពីវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី ២០ ខែមិនា ឆ្នាំ២០២១ មានជនសង្ស័យមួយក្រុម បានពាក់សំលៀកបំពាក់ឈុតគ្រូពេទ្យ បានចូលទៅចាប់ជនរងគ្រោះឈ្មោះ HUANG  WENG XUAN ភេទប្រុស ជនជាតិចិន នៅក្នុងសណ្នាគារ ដឺព្រីនស៍ ស្ថិតនៅផ្លូវលេខ ៧៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយប្រើល្បិចថានាំយកទៅធ្វើចត្តាទ្បីស័ក ហើយជនសង្ស័យបាននាំជនរងគ្រោះទៅបង្ខាំងទុកនៅសណ្នាគារ SKAYLINE ស្ថិតនៅ ផ្លូវ១៣៤ ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ជម្រិតទារប្រាក់ចំនួន ៣ម៉ឺនដុល្លារអាមេរិក ជាថ្នូរនិងការដោះលែង ។ រហូតដល់ថ្ងៃទី ២៣ ខែមិនា ឆ្នាំ ២០២១ ទើបក្រុមជនសង្ស័យបានដោះលែងជនរងគ្រោះ ក្រោយពីជម្រិតទារប្រាក់បានសម្រេច។ 


សូមបញ្ជាក់ផងដែរក្រោយពីក្រុមជនសង្ស័យជម្រិតទារប្រាក់បានសម្រេច ពីជនរងគ្រោះ ក៏បានទៅរាយការណ៍សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ ស៉ើបអង្កេត រហូតកំណត់អត្ថសញ្ញាណ ទើបនៅរសៀល ថ្ងៃទី ២៥ ខែមិនា ឆ្នាំ២០២១ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនិង កម្លាំងមូលដ្ឋាន ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន ១៤នាក់ ក្នុងនោះមានជនជាតិចិន ០៧នាក់ និងជនជាតិវៀតណាម ០៧នាក់ នៅចំណុចសណ្នាគារ ប៉ូស៊ីកាណូប៊ូទិក POSITANO BOUTIQUE HOTEL ផ្លូវលេខ ១៤៤ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។


បច្ចុប្បន្នជនសង្ស័យប្រុសស្រីទាំង១៤នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ  ប្រគល់ជូនកម្លាំងនគរបាលជំនាញមូលដ្ឋានខណ្ឌចំការមនធ្វើការបន្ត ដើម្បីចាត់ការតាមនីតិវិធី៕

Post a Comment

0 Comments